ឆែកសិនមុនទៅទិញ! iPhone 11 មួយទឹកតម្លៃធូរៗកំពុងលក់តាមហាង

  • 2021-08-30 02:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្បិតថា iPhone 12 កំពុងមានលក់ច្រើន តែបើនិយាយពីជម្រើសរបស់អ្នកទិញប្រើនាពេលបច្ចុប្បន្នបានងាកទៅរកទិញម៉ូដែល iPhone 11 ច្រើនគួរសមនៅតាមហាង ព្រោះថាវាមានតម្លៃធូរ និងនៅមានគុណភាពល្អនៅប្រើប្រាស់បាន។

មិនទាន់ស្ងាត់នៅតាមហាងត្រកូល iPhone 11 នៅតែមានការគាំទ្រជាច្រើនពីអ្នកប្រើប្រាស់នៅខ្មែរ ពិសេសនៅតាមហាងមានលក់ជាច្រើនជម្រើសសម្រាប់អ្នកចង់ទិញអាចបានតាមគុណភាព និងតថ្លៃតម្លៃផ្ទាល់នៅហាង។

ថ្ងៃនេះ Sabay សូមបង្ហាញតម្លៃ iPhone 11 មួយទឹកកំពុងលក់នៅតាមហាងមួយចំនួន៖

iPhone 11

  • iPhone 11 ទំហំ 64GB មានតម្លៃខ្ទង់ ៤៥០ ទៅ ៥០០ដុល្លារ។
  • iPhone 11 ទំហំ 128GB មានតម្លៃខ្ទង់ ៥០០ ទៅ ៥៥០ដុល្លារ។
  • iPhone 11 ទំហំ 256GB មានតម្លៃខ្ទង់ ៦៦០ ទៅ ៧០០ដុល្លារ។

iPhone 11 Pro

  • iPhone 11 Pro ទំហំ 64GB មានតម្លៃខ្ទង់ ៦០០ ទៅ ៦៥០ដុល្លារ។
  • iPhone 11 Pro ទំហំ 128GB មានតម្លៃខ្ទង់ ៦៨០ ទៅ ៧២០ដុល្លារ។
  • iPhone 11 Pro ទំហំ 512GB មានតម្លៃខ្ទង់ ៨០០ ទៅ ៨៥០ដុល្លារ។

iPhone 11 Pro Max

  • iPhone 11 Pro Maxទំហំ 64GB មានតម្លៃខ្ទង់ ៦៧០ ទៅ ៧២០ដុល្លារ។
  • iPhone 11 Pro Maxទំហំ 128GB មានតម្លៃខ្ទង់ ៨០០ ទៅ ៨៥០ដុល្លារ។
  • iPhone 11 Pro Maxទំហំ 512GB មានតម្លៃខ្ទង់ ៨៧០ ទៅ ៩៥០ដុល្លារ។

សូមបញ្ជាក់ថា តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាងទៅតាមគុណភាពទូរសព្ទ និងតាមការចរចារតម្លៃផ្ទាល់នៅហាង។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;