ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ឡានធំៗ ដែលបើកយឺតលើគន្លង​ខាងឆ្វេង នឹងត្រូវផាក​ពិន័យ

  • 2021-08-30 03:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែងថា កម្ពុជា​កំពុងតែរៀបចំ​វិសោធនកម្ម​ច្បាប់ ក្នុងការផាកពិន័យ​ដល់​រថយន្ត​ដែល​បើកយឺត​នៅគន្លងផ្លូវខាងឆ្វេង លើផ្លូវ ៤គន្លង (២ទៅ ២មក មានសួនកណ្តាល)។

ក្នុងវេទិកាឆ្លើយតប​សំណួររបស់​ប្រជាពលរដ្ឋតាម​ការ Live ផ្ទាល់​នៅលើទំព័រហ្វេសប៊ុកក្រសួង​ព្រឹកនេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើង​យ៉ាងដូច្នេះថា៖

«ត្រូវតែប្រកាន់ស្តាំ យើងបើកយឺតត្រូវតែនៅស្តាំ អ្នកបើកល្បឿនកំណត់ គេបើកខាងឆ្វេង ជាពិសេសឡានធំហ្នឹង ត្រូវតែបើកខាងស្តាំ កុំបើកនៅខាងឆ្វេងឱ្យសោះ។ នេះ​កំពុងតែរៀបចំវិសោធនកម្ម​ច្បាប់ ហើយអាចមានការ​ផាកពិន័យ ចំពោះរថយន្ត​ធុនធ្ងន់ ដែល​បើកយឺត​ ហើយបើកនៅគន្លង​ខាងឆ្វេង។​នេះកំពុងតែពិចារណា លើការផាកពិន័យនេះ ដើម្បីកុំឱ្យគាត់​រាំង​ស្ទះ​ចរាចរណ៍ដោយសារគាត់បើកយឺតៗនៅខាងឆ្វេង»៕

អត្ថបទថ្មី
;