ដំណឹងល្អ! កម្ពុជា គ្រោង​សង់ស្ពាន​ឆ្លងកាត់ទន្លនៅកោះដាច់ និងក្តីតាកុយ

  • 2021-08-30 04:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែងឱ្យដឹងថា មុន​ឈាន​ដល់ការសាងសង់​ផ្លូវក្រវាត់ក្រុងទី៤ គឺត្រូវបញ្ចប់​ការសាងសង់​ផ្លូវក្រវាត់ក្រុងទី៣ ឱ្យរួចរាល់ជាមុនសិន ពោលគឺ​ត្រូវសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេនៅក្តីតាកុយ និងកោះដាច់ ដើម្បីឱ្យក្លាយជាផ្លូវក្រវាត់ក្រុងទី៣ ពេញលេញ។

ក្នុងវេទិកាឆ្លើយតប​សំណួររបស់​ប្រជាពលរដ្ឋតាម​ការ Live ផ្ទាល់​នៅលើទំព័រហ្វេសប៊ុកក្រសួង​នាព្រឹកថ្ងៃទី៣០សីហា ២០២១ លោកទេសរដ្ឋមន្រ្តី បានលើកឡើង​យ៉ាងដូច្នេះថា៖

«មុនឈានទៅរកការសាងសង់​ផ្លូវក្រវាត់ក្រុងទី៤ យើងត្រូវបញ្ចប់​ការសាងសង់ក្រវាត់ក្រុងទី៣ ឱ្យក្លាយជាក្រវាត់តែម្តង។ សព្វថ្ងៃនេះ ថវិកាដែល​យើងមាន គឺ​សាងសង់​ពាក់កណ្តាល​ក្រវាត់​ទេ ដោយសារត្រើយខាងកើត យើង​ត្រូវសាងសង់​ស្ពាន​ឆ្លងទន្លេមេគង្គនៅក្តីតាកុយ យើងត្រូវសាងសង់ស្ពាន​ឆ្លងទន្លេមេគង្គ​នៅកោះដាច់ ទើបយើងក្លាយជាក្រវាត់​ក្រុង​ពេញលេញ​។ ដូច្នេះ​ជំហាន​បន្ទាប់​គឺ សាងសង់ស្ពាន​ សាងសង់ផ្លូវ​ផ្នែកខាងកើត​ទន្លេមេគង្គសិន ទើបឈានទៅរកការសាងសង់​ក្រវាត់ក្រុងទី៤»៕

អត្ថបទថ្មី
;