ប្រភពជំនួយ និងប្រាក់កម្ចីធំទាំង៧ ដែលផ្តល់លុយច្រើនជាងគេសម្រាប់សាងសង់ស្ពាន ផ្លូវនៅកម្ពុជា

  • 2021-08-30 07:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស និងស្ថាប័នដែលជាប្រភពជំនួយ និងកម្ចីធំៗ ដែលផ្តល់លុយច្រើនជាងគេសម្រាប់សាងសង់ស្ពាន ផ្លូវនៅកម្ពុជាគិតត្រឹមឆ្នាំ២០២១នេះមានចំនួន៧។

រូបការសាងសង់ផ្លូវ ស្ពាន វិស័យសាធារណ:ការ នៅកម្ពុជា រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថាប្រទេសដែលផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្លូវ និងវិស័យសាធារណ:ការ នៅកម្ពុជាច្រើនជាងគេមាន៣ប្រទេស ទី១ប្រទេសចិនទឹកប្រាក់ជិត ៣ពាន់លានដុល្លារ (ក្នុងនោះរួមមានផ្លូវជាតិ ៣ ៥៧ ៥៨ មួយជុំ៦ ៨ ៩ ១០ ៧១c ៣១ ៣៣ ៤១…) ទី២ ប្រទេសជប៉ុន ទី៣ ប្រទេសកូរ៉េ ក្រៅពីនោះមានជំនួយ និងកម្ចីពី ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ជំនួយពីវៀតណាមសម្រាប់កសាងផ្លូវពី បានលុង ទៅអូយ៉ាដាវ ប្រទេសថៃក៏បានចូលរួមផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវពីសៀមរាប ទៅ អន្លង់វែង ផ្លូវ៤៨កោះកុង ទៅ ស្រែអំបិល ផ្លូវព្រំដែនស្ទឹងបត់បន្ទាយមានជ័យ។ ការថ្លែងនេះធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ «កម្មវិធី MPWT LIVE SHOW» ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣» នៅព្រឹកថ្ងៃ៣០ សីហា ២០២១នេះ៕
អត្ថបទថ្មី
;