រឿងអាស្រូវរបស់ត្រចៀកកាំ ធ្វើឲ្យតារាចិនលំដាប់ A ច្រើនរូបខ្លាចរអា ​រាល​ដាល​ដល់​ខ្លួន

  • 2021-08-31 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ពេល​រឿង​អាស្រូវ​កើត​ឡើង កំពូល​តារា​សម្ដែងស្រី​ចិន Zhao Wei គឺ​ជា​បង​ស្រី​ធំ​ក្នុង​ពិភព​សិល្បៈ តែ​ពេល​នេះ​តារា​ជា​ច្រើន​បាន​កាត់​​ផ្ដាច់​ទំនាក់ទំនង​នឹង​នាង​ព្រោះ​ខ្លាច​ឆ្លង​រាលដាល​ដល់​ពួក​គេ។

កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា នៅ​លើ​បណ្ដាញ​សង្គម តារា​សម្ដែង​ និង​ចម្រៀង​ជួរ​មុខ​ចិន​ដូច​ជា Chen Kun, Han Hong, Li Bingbing និង Yang Mi បាន​លុប​រូប​ភាព ក៏​ដូច​ជា​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei រួច​ហើយ។

ទាំង​មុន​នោះ​ដែរ Chen Kun គឺ​ជា​មិត្តរួម​ថ្នាក់​ក្នុង​សាលា​សិល្បៈ​ប៉េកាំង​ជាមួយ​​តួ​រឿង​ព្រះនាង​យេយេ។ រីឯ​តារា​ចម្រៀង​ស្រី Han Hong វិញ​ចាត់​ទុក​ឪពុក​ម្ដាយ Zhao Wei ជា​ម៉ែ​ឪ​ធម៌ កូន​ស្រី Zhao Wei ហៅ Han Hong ជា​ម្ដាយ​ធំ។

តាម​រយៈ​រឿង Painted Skin 2 និង​រឿង Listen to Her កំពូល​តារា​សម្ដែង​ស្រី Yang Mi ចាប់​ផ្ដើម​ជិត​ស្និទ្ធិ​នឹង ស្រី​ស្អាត​រៀម​ច្បង​ខ្លាំង។ យ៉ាងណាក្ដី នៅ​ពេល​នេះ រាល់​រូបថត និងសារ​ទាំង​ឡាយ​ដែល​អ្នក​ទាំង​២​ធ្លាប់​ឆ្លង​ឆ្លើយ​គ្នា ត្រូវ​បាន​លុប​ចោល​ខ្ទេច​គ្មាន​សល់។ ដូច​គ្នា​នេះ​ដែរ Bingbing និង Zhao Wei ក៏​ស្និទ្ធិ​ស្នាល​នឹង​គ្នា​ខ្លាំង ដោយ​សុទ្ធ​តែ​មាន​អាយុ​ស្របាល​គ្នា និង​ជា​តារា​លំដាប់ A ដូច​គ្នា តែ​នៅ​ពេល​នេះ​ដោយ​សារ​តែ​ខ្លាច​រាល​ដាល​ដល់​ខ្លួន តួ​រឿង​ពស់សពស់​ខៀវ​ក៏​បាន​លុប​រូប​អស់​ហើយ​ដែរ។

មុន​នោះ​ដែរ ក្រសួង​សិល្បៈ​ចិន បានសម្រេច​ចិត្ត​លុប​ឈ្មោះ​របស់ Zhao Wei ចេញ​ពី​គ្រប់​ស្នាដៃ​ដែល​នាង​ធ្លាប់​សម្ដែង​ទាំង​អស់ ដោយ​សារ​នាង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ច្រើន​ពេក​ដូច​ជា​ក្រុម​សង្គម​ងងឹត លាង​លុយ បន្លំ​ទីផ្សារ​ភាគហ៊ុន​ជា​ដើម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;