អ៊ីស្រាអែល ដើរមុនគេក្នុងពិភពលោកទៀតហើយ រឿងចាក់វ៉ាក់សាំង

  • 2021-08-31 07:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល បាន​ក្លាយជាប្រទេស​មុនគេ​ក្នុងពិភពលោក ដែល​សម្រេច​ផ្តល់ការចាក់វ៉ាក់សាំង​ដូសទី៣ ដល់ក្មេង​អាយុ​ចាប់ពី១២ឆ្នាំ។ នេះបើតាម​ការប្រកាស​របស់​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល កាលពីថ្ងៃទី២៩ សីហា ២០២១។

ការសម្រេចនេះ បន្ទាប់ពី​មើលឃើញ​ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Pfizer បានធ្លាក់ចុះ ក្នុងរយៈពេល ៦ខែបន្ទាប់ពីចាក់ដូសទី២។

លោកស្រី Sharon Alroy-Preis ប្រធាន​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល​អ៊ីស្រាអែល បាន​ថ្លែងថា «ការចាក់ដូសទី៣ បាន​ផ្តល់ឱ្យយើង​នូវកម្រិត​ការពារ​បន្ថែម។ នោះ​មានន័យថា មនុស្ស​ទទួលបាន​ប្រព័ន្ធការពារកើនឡើង​១០ដង ក្រោយចាក់ដូសទី៣»៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;