គម្រោងសង់ស្ពានកាត់ទន្លេមេគង្គភ្ជាប់ក្រចេះ ទៅកំពង់ធំ ចុះកិច្ចព្រមព្រៀងសង់ហើយ តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច
- 2021-08-31 09:09:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងសង់ស្ពានកាត់ទន្លេមេគង្គភ្ជាប់ក្រចេះ ទៅកំពង់ធំ ចុះកិច្ចព្រមព្រៀងសង់ហើយ តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច
ចន្លោះមិនឃើញ
ក្នុងកម្មវិធី MPWT LIVE SHOW កាលពីថ្ងៃទី៣០សីហា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជាគម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។
លោកបញ្ជាក់ថា គម្រោងស្ពាននេះត្រូវបានចរចាចប់សព្វគ្រប់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី ហើយសង្ឃឹមថា គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន