លោក ជី សិលា លើកទឹកចិត្ត Start-up បច្ចេកវិទ្យាខ្មែរចូលប្រកួតឆាកអន្តរជាតិ Alibaba Global Startup Contest 2021

  • 2021-09-01 08:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោកដ៏ល្បីល្បាញមួយមានឈ្មោះថា Create@ Global Startup Contest 2021 បង្កើតឡើងដោយសម្ព័ន្ធ Alibaba Cloud តាំងពីឆ្នាំ ២០១៥ ឥឡូវនេះចាប់ផ្តើមជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២១ ដែលជារដូវកាលទី ៧ ។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍បណ្ដុំអ្នក Start-up បច្ចេកវិទ្យាមកពីគ្រប់ទិសទីទូទាំងអាស៊ីអាគ្នេយ៍និងពិភពលោក សូមសរសេរ Proposal គំនិតអាជីវកម្មរបស់អ្នក រួចដាក់ពាក្យឥឡូវនេះ។ សូមរួសរាន់ឡើង!

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital កម្ពុជា លើកទឹកចិត្តបន្ថែមថា៖ «ខ្ញុំគិតថា Start-up ខ្មែរយើងអាចធ្វើបាន ទោះបីជាមានលក្ខខណ្ឌខ្លះតម្រូវឲ្យសរសេរយ៉ាងច្រើន២០ slide និងធ្វើបទបង្ហាញជាវីដេអូ ៥នាទីពី Business model ក៏ដោយ។»

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital
លោកបន្ថែមទៀតថា «ទោះបីនៅក្នុងស្រុកយើងមានបង្កើតកម្មវិធី Competitions ជាការប្រកួតប្រជែងច្រើនរួចហើយនាពេលកន្លងមកក៏ដោយ តែយើងចង់ឲ្យ Start-up ខ្មែរយើងដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានឳកាសចូលរួមនិងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាក់ស្ដែង Alibba បច្ចុប្បន្នគឺជា platform ធំជាងគេក្នុងវិស័យ E-Commerce ដូចនេះបើខ្មែរយើងអាចយក Start-up របស់ខ្លួនទៅប្រកួតប្រជែងជាមួយគេ នឹងមានឳកាសជាច្រើនដូចជា ជួបផ្ទាល់ជាមួយ Investor ធំៗជាដើម។»
លោក Andrew Thu នាយកប្រតិបត្តិក្រុមហ៊ុន My Lives Global ម៉ាឡេស៊ី

លោក Andrew Thu ជាគណកម្មការរៀបចំកម្មវិធី និងជានាយកប្រតិបត្តិក្រុមហ៊ុន My Lives Global Capital Malaysia ប្រាប់ Sabay ឲ្យដឹងថា៖ «កម្ពុជា ជាប្រទេសំបូរយុវជនឆ្នើមៗទាក់ទិននឹងគំនិតច្នៃប្រឌីតថ្មី និងមានស្នាដៃផ្នែកបច្ចេកវិទ្យាច្រើនតែងតែឃើញមានចូលរួម នាឆ្នាំកន្លងៗមក។ លោកសង្ឃឹមថាក្នុងឆ្នាំនេះ នឹងមានបេក្ខភាពប្រទេសកម្ពុជាចូលរួមឲ្យបានច្រើនដើម្បីធ្វើបទបង្ហាញពីគំនិតដ៏អស្ចារ្យរបស់ពួកគេមកកាន់ពិភពលោក។»

លោកបន្ថែមទៀតថា កម្ពុជា ក៏ជា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍ក្នុងចំណោមប្រទេសដទៃដូចជា សឹង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងថៃ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​តាមរយៈ​អនឡាញ​ (virtual) ​តាំង​ពី​ចាប់​ផ្តើម​ដល់​បញ្ចប់រយៈពេល១ខែពេញ​។

គម្រោងអាជីវកម្មទាក់ទងនឹងបង្កើតគំនិតច្នៃប្រឌិតថ្មី (Innovation) នឹងបើកឲ្យបេក្ខជន Start-up ចូលរួមប្រកួតទាក់ទងដូចជា៖ បន្ទះឈីបជំនាន់ថ្មី (integrated circuit), ទិន្នន័យbig data, cloud computing, បច្ចេកវិទ្យា AI-Artificial Intelligence បច្ចេកវិទ្យាឌ្រូន AR/VR, ល្បឿនអ៊ឺនធើណិត5G, LoT-Internet of things, សហគ្រាសវៃឆ្លាត Smart Manufacturing, ទំនាក់ទំនងវៃឆ្លាតបែបថ្មី Smart Community, ភស្ដុភារវៃឆ្លាតបែបថ្មី Smart Logistics, បច្ចេកវិទ្យាយានយន្តវៃឆ្លាត Connected vehicles, បរិក្ខារសុខាភិបាលវៃឆ្លាត Smart Medical, គម្រោងទីក្រុងវៃឆ្លាត Smart City, គម្រោង Smart energy, Smart gridនិងផ្សេងៗជាច្រើនទៀត សុទ្ធតែជាប្រធានបទក្នុងឆ្នាំ ២០២១ ដែលបេក្ខជននឹងត្រូវធ្វើបទបង្ហាញពីអាជីវកម្មសតវត្សទី២១របស់ខ្លួន។

លក្ខខណ្ឌសង្ខេបបេក្ខជនគួរឈ្វេងយល់៖

១) បេក្ខជនដែលចង់ដាក់ពាក្យ ចាំបាច់ត្រូវតែសរសេរជាលាយល័ក្ខអក្សរឲ្យបានច្រើនជាង ២០ទំព័រ រួមទាំងមានការពន្យល់ដោយសង្ខេបជាវីដេអូយ៉ាងយូរបំផុត ៥ នាទី ណែនាំពី ក្រុមហ៊ុនរបស់អ្នកនិងបង្ហាញពី Concept អាជីវកម្មដោយលើកយកឧទាហរណ៍បញ្ជាក់ថា ដំណោះស្រាយអាជីវកម្មអ្នក ពិតជាប្លែកពីគេមានតែមួយ(Unique)។

២) បេក្ខជនដាក់ពាក្យត្រូវបង់ ២០០ ដុល្លារ។ អត្ថប្រយោជន៍នៃការប្រាក់ អ្នកនឹងទទួលមកវិញនូវការបណ្ដុះបណ្ដាលរយៈពេលពីរសប្ដាហ៍ (Online training course) ពីអ្នកជំនាញសម្ព័ន្ធ Alibaba Cloud មកពីទីក្រុង Hangzhou មានតម្លៃស្មើ ១៥០០ ដុល្លារ។ ទោះបីជាបេក្ខជនមិនទទួលបានជ័យលាភីក៏ដោយ នេះមិនត្រឹមតែ ជាការប្រកួតប្រជែងប៉ុណ្ណោះ បេក្ខជនមានឳកាសបានជួបនិងស្គាល់ អ្នកវិនិយោគធំៗមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ថែមទៀតផង។

៣) ថ្ងៃទី៥កញ្ញាជាថ្ងៃបិទឈប់ទទួលពាក្យ។ នៅថ្ងៃទី១០កញ្ញា បេក្ខភាពមកពីប្រទេសអាស៊ានចំនួន ៥០ នឹងត្រូវជ្រើសរើសយក។ បន្ទាប់មកបេក្ខភាពទាំងនោះនឹងត្រូវធ្វើបទបង្ហាញនៅថ្ងៃ ១៥កញ្ញា។ នៅថ្ងៃទី២០កញ្ញា នឹងត្រូវជ្រើសរើស ២០ បេក្ខភាព។ នៅថ្ងៃទី ២៨កញ្ញាមានតែ ៣ បេក្ខភាពចុងក្រោយប៉ុណ្ណោះត្រូវសម្រេចជ្រើសរើសចូលវគ្គផ្តាច់ព្រ័ត្រធ្វើបទបង្ហាញលើវេទិកាលំដាប់ពិភពលោក Alibaba World Startup Competition នៅប្រទេសចិន។

កាលបរិច្ឆេទ

កម្មវិធី Create Alibaba Cloud Global Startup Contest 2021 ឬ (CSCGSC2021) ក្រោមប្រធានបទ "5G+ LoT” មានគោលបំណងលើកទឹកចិត្តនិងជម្រុញជាការប្រកួតប្រជែងដល់បណ្ដា Start-up ទូទាំងពិភពលោក ដើម្បីបង្ហាញពីដំណោះស្រាយនានា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលពិភពលោកត្រូវការមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន។

Sabay មានមោទកភាព ក្លាយជាដៃសហការតែមួយគត់ប្រចាំប្រទេសកម្ពុជា

-សូមចុះឈ្មោះនៅទីនេះ Register Now: https://bit.ly/createalibaba

-សូមដាក់ពាក្យនៅទីនេះ Application Form: https://bit.lyapplicationformalibaba

-ចូលទៅអានសេចក្តីលម្អិតលើ Official Website: https://my.alibabacloud.com/innovatio.../create-contest-2021

ទស្សនាវីដេអូធ្វើបទបង្ហាញក្នុងពិធីបើកកម្មវិធី៖

ព័ត៌មានបន្ថែមចូលចូលទៅ Facebook Page: Alibaba Cloud Innovation Centre

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;