Ronaldo ស៊ុតប៉េណាល់ទីអត់ចូល តែចុងម៉ោងតែតបាន២គ្រាប់ បំបែកកំណត់ត្រាពិភពលោក
- 2021-09-02 01:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុតប៉េណាល់ទីអត់ចូល តែចុងម៉ោងតែតបាន២គ្រាប់ បំបែកកំណត់ត្រាពិភពលោក
ចន្លោះមិនឃើញ
នៅទីបំផុត Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោក ដែលរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបានច្រើនជាងគេបំផុត ក្រោយរកបាន២គ្រាប់បន្ថែម ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងអៀរឡង់ កាលពីយប់មិញ។
ក្រុមព័រទុយហ្គាល់ បានយកឈ្នះ អៀរឡង់ ២ ទល់នឹង ១ ដែល២គ្រាប់របស់ព័រទុយហ្គាល់ សុទ្ធតែជាការតែតបញ្ចូលទីរបស់ Ronaldo នៅចុងម៉ោង។ កីឡាករឆ្នើមរូបនេះ មានឱកាសស៊ុតប៉េណាល់ទី ១លើកផងដែរ តែធ្វើមិនបានសម្រេច។
២គ្រាប់នេះ បានធ្វើឱ្យ Ronaldo សម្រេចគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់សរុប ១១១គ្រាប់ ច្រើនជាងគេបំផុតក្នុងលោក ពោលគឺបំបែកកំណត់ត្រារបស់អតីតកីឡាករអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩គ្រាប់៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖