ពូទីន៖ ទ័ព​អាមេរិក ២០ឆ្នាំនៅអាហ្វហ្គានីស្ថាន គឺស្មើសូន្យ

  • 2021-09-02 02:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​លើកឡើង​ថា យុទ្ធនាការ​ ២០ឆ្នាំរបស់​កងទ័ព​អាមេរិក​នៅអាហ្វហ្គានីស្ថាន គឺស្មើសូន្យ ពោលគឺ​គ្មាន​បានសម្រេចអ្វីនោះទេ ហើយ​ការប៉ុនប៉ង​របស់​អាមេរិក ក្នុងការបញ្ជ្រាប​ស្តង់ដារ​របស់ខ្លួន​ទៅក្នុងអាហ្វហ្គានីស្ថាន គឺ​អាសាបង់។ លោក​ថ្លែង​ដូច្នេះ ក្នុងពេល​ជួប​ជាមួយក្រុមយុវវ័យ​នៅ​ក្រុងវ្លាឌីវ៉ូស្តុក កាលពីថ្ងៃទី១ កញ្ញា ២០២១។

លោក​និយាយ​ថា៖ «ទាហាន​អាមេរិក ឈរជើង​នៅទឹកដីនោះ ២០ឆ្នាំហើយ ក្នុងពេល​ ២០ឆ្នាំនោះ ពួកគេ​បាន​ព្យាយាមបញ្ចូល​បទដ្ឋាន និង​ស្តង់ដារ​របស់ពួកគេ ទៅក្នុងជីវភាព​ប្រជាជន ដោយរួមមានទាំងការបង្កើត​អង្គការសង្គមនយោបាយ»។

លោកបន្តថា៖ «លទ្ធផល​តែមួយ​គត់​ គឺ​សោកនាដកម្ម និង​ការបាត់បង់​ជីវិត​របស់​អ្នកដែល​កំពុងធ្វើរឿងនោះ សម្រាប់​អាមេរិក ជាពិសេស​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ដែនដី​អាហ្វហ្គានីស្ថាន។ នេះ​គឺជាលទ្ធផលសូន្យ ប្រសិន​បើមិនមែន​អវិជ្ជមាន»៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;