ចេញហើយលទ្ធផលចាក់វ៉ាក់សាំងលាយគ្នារវាង Sinovac និង AstraZeneca នៅថៃ
- 2021-09-03 02:56:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយលទ្ធផលចាក់វ៉ាក់សាំងលាយគ្នារវាង Sinovac និង AstraZeneca នៅថៃ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី២ សីហា ២០២១ថា ការចាក់វ៉ាក់សាំងលាយចម្រុះគ្នារវាង sinovac និង AstraZeneca គឺមានសុវត្ថិភាព និងជោគជ័យក្នុងការជំរុញភាពសុំា ក្នុងចំណោមអ្នកទទួលចាក់រួចមកហើយប្រមាណ ១,៥លាននាក់។
គួរដឹងថា ថៃបានក្លាយជាប្រទេសដំបូងគេ ដោយបានចាក់វ៉ាក់សាំងលាយចម្រុះគ្នានេះ កាលពីខែកក្កដា ខណៈដែលថៃ កំពុងញាំញីករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ លោក Supakit Sirilak បានថ្លែងថា «រូបមន្តនៃការចាក់លាយវ៉ាក់សាំង ទៅលើមនុស្សជាង ១,៥លាននាក់ គឺមានសុវត្ថិភាព។ សូមកុំនិយាយថា វានឹងបង្កើនការព្រួយបារម្ភ»។
លោកបន្ថែមថា ក្រោយពិនិត្យឃើញលទ្ធផលដ៏ល្អនេះ ថៃនឹងមិនផ្តល់ការចាក់ Sinovac ២ដូសនោះទេ មានន័យថា ចាក់ Sinovac ១ដូស លាយជាមួយ AstraZeneca ១ដូស៕