ផ្លូវដែក ឡាវ-ចិន នឹងបើកដំណើរការ​ចុងឆ្នាំនេះហើយ

  • 2021-09-03 03:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានសម្របសម្រួលគម្រោងសាងសង់ផ្លូវដែកឡាវ-ចិន ក្នុងខេត្តហ្លួងព្រះបាង ប្រទេស​ឡាវ លោក Khemkham Phongsavath បានឱ្យ​​ដឹងថា គម្រោងផ្លូវដែកដែលនឹងត្រូវដាក់សម្ពោធឱ្យ​​ប្រើប្រាស់​នៅថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ តំណាងឱ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឡាវនិងចិនក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការ​ដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនទំនិញ ខណៈដែលសកម្មភាពនៃការនាំចេញទំនិញទាំង​នោះក៏នឹងមានភាពប្រសើរឡើងជាងមុនផងដែរ។

ប្រធានសម្របសម្រួលគម្រោងរូបនេះ បានបន្ថែមថា បញ្ហាដែលខ្លួន​កំពុងប្រឈមទាក់ទងទៅនឹងការសាងសង់​បញ្ចប់​ផ្លូវដែកនេះ មានដូចជា កត្តាភូមិសាស្ត្រ ដោយនៅ​ទីតាំងសាងសង់​នោះជាតំបន់ភ្នំ និងការដឹកជញ្ជូនពលករមកពី​ប្រទេសឡាវ ខណៈដែលតម្រូវការសម្រាប់អ្នកបកប្រែភាសា​ឡាវនិងចិនដើម្បីយល់គ្នាទៅវិញទៅមកក៏ជាបញ្ហាប្រឈមដ៏ធំមួយ ដែលធ្វើឱ្យមានការយឺត​យ៉ាវ​ដល់​ការ​បញ្ចប់នៃគម្រោងរបស់ខ្លួនផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;