ប្រហែសទៀត! អាមេរិកថា​​ កូវីដម៊ុយ មិនទាន់បង្កការគំរាមទេ

  • 2021-09-03 07:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរុសកូវីដ១៩​ប្រភេទថ្មី ម៊ុយ (mu) គឺមិនទាន់​បង្កការគំរាម​កំហែង​ចំពោះ​អាមេរិកភ្លាមៗនៅឡើយទេ។ នេះបើតាមការ​អះអាងរបស់​លោក Anthony Fauci ប្រធានផ្នែក​វេជ្ជសាស្រ្ត​ប្រចាំ​សេតវិមាន​ ក្នុងសន្និសីទកាសែត​ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២១។

លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់លើ​វាហើយ ប៉ុន្តែ​យើង​មិន​ចាត់ទុកថា វា​មិនបង្កការគំរាម​ភ្លាមៗ​ឥឡូវនេះទេ»។

ចំពោះរឿងដែល​ថា វីរុសបំប្លែងថ្មីនេះ មានភាពសុំាហ្នឹងនឹង​វ៉ាក់សាំងនោះ លោក Fauci បញ្ជាក់​ថា វាមិនទាន់មានទិន្នន័យគ្លីនីកច្រើន​បង្ហាញ​នោះទេ ដោយលោក​អះអាងថា វ៉ាក់សាំង​បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុសដែលតានៅឡើយ ដូច្នេះវីរុសម៊ុយ ក៏នឹងដូចគ្នាដែរ៕

ប្រភព៖ CNBC

អត្ថបទថ្មី
;