កំពែងក្រុងអង្គរធំសម្រេចការជួសជុលបានជាង ៧០%
- 2021-09-03 07:10:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពែងក្រុងអង្គរធំសម្រេចការជួសជុលបានជាង ៧០%
ចន្លោះមិនឃើញ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង ២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមិនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៧០ភាគរយហើយ។
ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូឆ្នាំ២០២១ខាងមុខ ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា