ព្រះវិហារអាយុ១០៥ឆ្នាំមួយនៅជ្រោយចង្វារ មានឆ្លាក់រូបសត្វក្អែប នាគ មយូរ៉ា និងចារឹកអក្សរចិន[បណ្តុំរូបភាព]

  • 2021-09-04 01:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ» គឺជាវត្តមួយស្ថិតនៅក្នុងភូមិខ្មែរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្តនេះមានព្រះវិហារបុរាណមួយដែលពុទ្ធបរិសទ្ទភាគច្រើនដែលមិនដឹង និងមិនចាប់អារម្មណ៍នោះទេ។ បើគិតត្រឹមឆ្នាំ២០២១នេះព្រះវិហារបុរាណនេះមានអាយុ១០៥ឆ្នាំហើយ។ ផ្នែកខ្លះនៃព្រះវិហារមានស្មាប្រេះបែក បរិវេណនៅជុំវិញនៃព្រះវិហារហាក់មិនមានការថែទាំឲ្យបានល្អនោះទេ។

សំណង់ព្រះវិហារវត្តខ្ទរមើលពីទិសខាងលិច
ព្រះវិហារបុរាណវត្តខ្ទរនេះជាសំណង់វិហារជហ្វា៤ ស្លាបដំបូល២ជាន់មានតែរបៀង គ្មានបាំងសាច និងមានហប់មុខក្រោយ។ ក្បូរក្បាច់រចនានៃព្រះវិហារនេះហាក់ប្លែកពីព្រះវិហារបុរាណនានានៅផ្នែកហោជាងព្រះវិហារសាងពីឈើឆ្លាក់ក្បាច់ចង្វាយដូចវល្លិ៍មានផ្លែជាចង្កោមៗ និងស្លឹក។ នៅលើគ្រោងទ្វាមានចម្្លាក់សត្វនាគ គ្រោងបង្អួចមានចម្លាក់សត្វមយូរ៉ា និងពពក នៅផ្នែកខាងមុខព្រះវិហារមានផ្ទាំងសិលាចារឹកអក្សខ្មែរនៅពីលើ និងអក្សចិននៅពីក្រោម។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ និងប្លែកនោះគឺ នៅសរសេរឈើផ្នែកខាងមុខមានរូបគំនូរសត្វដែលមានស្រដៀងនិឹងក្អែប និងសត្វម្រើមព្រះ និងសត្វល្អិតម្ស៉ាង។

ខាងក្រោមរូបថតដែលបង្ហាញពីស្ថានភាពព្រះវិហារ និងរូបចម្លាក់នានានៃព្រះវិហារអាយុ១០៥ វត្ត «វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ»៖








អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;