នីតិវិធីថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវផ្តោតសំខាន់លើ ១១ចំណុច
- 2021-09-06 03:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីតិវិធីថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវផ្តោតសំខាន់លើ ១១ចំណុច
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី «ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
នីតិវិធីប្រតិបត្តិស្តង់ដាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ផ្តោតសំខាន់លើចំណុចអនុវត្តជាក់ស្ដែង ១១ ចំណុច គឺ៖
១៖ គោលការណ៍ណែនាំសម្រាប់ភ្ញៀវ
២៖ កន្លែងទទួលភ្ញៀវ
៣៖ សេវាកម្មបន្ទប់ និងការសម្អាត
៤៖ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈក្នុងសណ្ឋាគារ
៥៖ ការរក្សាអនាម័យ និងការសម្លាប់មេរោគក្នុងផ្ទះបាយ
៦៖ ការជួសជុល និងការថែទាំក្នុងសណ្ឋាគារ
៧៖ ទីកន្លែងទូទៅ និងបង្គន់សាធារណៈ
៨៖ សេវាកម្មដឹកជញ្ជូនភ្ញៀវក្នុងសណ្ឋាគារ
៩៖ ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មពីអ្នកផ្គត់ផ្គង់
១០៖ ការអនុវត្ត និងគ្រប់គ្រងធុរៈកិច្ច
១១៖ គោលការណ៍ណែនាំសម្រាប់លក្ខខណ្ឌតម្រូវសម្រាប់ការរាយការណ៍។
ខាងក្រោមនេះជាសេចក្តីសម្រេច និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មសេវាកម្មស្នាក់នៅទេសចរណ៍៖