ទិន ហ្វី​សំណូម​ពរ​ឲ្យ​ស្រី​ស្អាត​អាយុ ១៧​ឆ្នាំ​លុប​រូប​ដើរ​លេង​ជុំ​គ្នាចេញ

  • 2021-09-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជួរ​មុខ​ហុងកុង Stephen Chow សំណូមពរ​ឲ្យ បេក្ខភាព​បវរកញ្ញា​ហុងកុង Ukei Cheung លុប​រូប​ដែល​អ្នក​ទាំង​២​ដើរ​លេង​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ចេញ​ពី​បណ្ដាញស​ង្គម។

កាល​​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Stephen Chow បាន​ផ្ញើ​សំណើរ​ដល់​បេក្ខភាព​បវរកញ្ញា​ហុងកុង Ukei Cheung ឲ្យ​នាង​លុប​រូប​នៅ​លើ​ទូក​ដំណើរ​កម្សាន្ត​ចេញ​ទាំង​អស់​ពី​បណ្ដាញ​សង្គមរ​បស់​ស្រី​ស្អាត​អាយុ ១៧​ឆ្នាំ​នេះ។ រូប​ភាព​ទាំង​នេះ​គឺ​ជា​រូប​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គិត​ថា សិល្បករ​អាយុ ៥៩​ឆ្នាំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ នារី​វ័យ​ក្មេង​រូប​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា ទិន ហ្វី​ត្រូវ​បាន​គេ​ផ្ដិត​បាន​រូប​លើ​ទូក​ជិះ​ដើរ​លេង​ជាមួយ Ukei Cheung តែ​ក្រោយ​មក​លោក​បាន​បដិសេធ​ថា​ខ្លួន​គ្មាន​ទំនាក់ទំនង​អ្វី​ពិសេស​នឹង​តារា​កើត​ឆ្នាំ ២០០៣​ឡើយ។ យ៉ាងណាក្ដី ក្រោយ​នោះ​បន្តិច ស្រី​ស្រស់​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហោះ​រូប​នៅ​លើ​ទូក​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​នាង​មាន​ទំនាក់ទំនង​មនោសញ្ចេតនា​នឹង​សិល្បករ​ជើង​ចាស់​នេះ។

មេធាវី​របស់​តួ​រឿង អ្នក​លេង​ពូថៅហោះ បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​ការ​ជួប​ជុំ​នេះ​គឺ​ដើម្បី​ប្រជុំ​ជាមួយ​​ដៃ​គូ​សហការ​នោះ​ទេ។ មុន​ពេល​ប្រជុំ គេ​បាន​ប្រកាស​ថា​មិន​ឲ្យ​ថត​រូប​ហើយ តែ​នារី​វ័យ​ក្មេង​នេះ​នៅ​តែ​ថត​ហើយ​បង្ហោះ​លើ​បណ្ដាញស​ង្គម។ ដូច​នេះ​ហើយ ភាគី​របស់​ទិនហ្វី សំណូម​ពរ​ឲ្យ​នាង​លុប​រូប​នេះ​ចេញ​ទាំង​អស់ បើ​មិន​ដូច​នោះ​ទេ ពួក​គេ​នឹង​ប្រើ​វិធាន​ការ​ច្បាប់​ដើម្បី​ចាត់​ការ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​រឿង​នេះ​កើត​ឡើង​ កេរ្តិ៍​ឈ្មោះ​របស់ Ekei Cheung គ្មាន​អ្នក​ណា​ស្គាល់​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;