រដ្ឋបាល​រាជធានី កំពុងសាងសង់​ស្ថានីយបូមទឹក​ធំជាងគេ ដែល​បំពាក់​ម៉ូទ័រ​ខ្នាតធំ

  • 2021-09-06 05:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយបូមទឹកបន្ថែមជំហានទី២ ដែលបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត ១,៥ម ចំនួន ១គ្រឿង និងទំហំអង្កត់ផ្ចិត ១,២ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី។

ស្ថានីយបូមទឹកបឹងទំពុន នឹងក្លាយជាស្ថានីយបូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី ហើយក៏ជាស្ថានីយបូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ (អង្កត់ផ្ចិត ១,៥ម បរិមាណបូមទឹកបាន ៦ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង) ។ ការដ្ឋាន នឹងរៀបចំជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំចំនួន ៣ខ្សែ។

ដើម្បីចៀសវាងកកស្ទះចរាចរ រដ្ឋបាលរាជធានី បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវលេខ ៣៧១ ពង្វាងចរាចរពីទីតាំងការដ្ឋានចាប់ពីថ្ងៃច័ន្ទទី ៦ខែកញ្ញា វេលាម៉ោង ៨ព្រឹកតទៅ ដល់ថ្ងៃទី ៥វិច្ឆិកា ឆ្នាំ២០២១។ ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះប៉ុណ្ណោះ៕

អត្ថបទថ្មី
;