សត្វស្លាបកម្រមួយប្រភេទរាប់សិបក្បាល កំពុងមានវត្តមានក្នុងតំបន់រ៉ាមសារស្ទឹងសែននាដើមរដូវវស្សា

  • 2021-09-07 02:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វទុងប្រផេះបានកំពុងបង្ហាញខ្លួននៅក្នុងតំបន់ដីសើមនេះគួរអោយកត់សម្គាល់ ពោលគឺប្រមាណជា ៤០ក្បាល នេះបើយោងទៅតាមកំណត់ត្រាក្នុងខែសីហា។ ខណ:រដូវវស្សាបានឈានចូលលមកដល់ ធ្វើអោយកម្ពស់ទឹកនៅតំបន់រ៉ាមសារស្ទឹងសែនមានការកើនឡើងបន្តិចម្ដងៗ។ ស្របគ្នានេះ ប្រភេទសត្វមួយចំនួនបានផ្លាស់ទីទៅតំបន់ផ្សេង ដើម្បីរកចំណី និងបន្តពូជជាដើម។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែសីហាកន្លងមកនេះ ក្រុមឧទ្យានុរក្សប្រចាំនៅតំបន់រ៉ាមសារស្ទឹងសែន បានកត់ត្រាបានសត្វស្លាបបានចំនួន ២៧ប្រភេទ។ ក្នុងនោះក៏មានប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អកត្រីក្បាលប្រផេះ (Grey-headed Fish Eagle) និងទុងប្រផេះ (Spot-billed Pelican)។ ទន្ទឹមនឹងគ្នានេះដែរ ក្រុមឧទ្យានុរក្សក៏បានធ្ចើការបង្រ្កាបបទល្មើសមួយចំនួន ដែលទាំងអស់នោះសុទ្ធតែជាបទល្មើសនេសាទខុសច្បាប់៕

ប្រភព៖ NatureLife Cambodia Organization

អត្ថបទថ្មី
;