លឿនម្ល៉េះ! អ៊ីស្រាអែល ​ត្រៀម​ចាក់វ៉ាក់សាំងដូសទី៤

  • 2021-09-07 00:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​មន្រ្តី​ជំនាញ​សុខាភិបាល​អ៊ីស្រាអែល បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រៀម​រៀបចំ​ការចាក់ដូសទី៤ ដោយសារតែ​វីរុសកូវីដ១៩ នៅតែបន្តមានវត្តមាន។

លោក Salman Zarka ប្រធាន​មជ្ឈមណ្ឌលជាតិ coronavirus czar បាន​លើកឡើង​កាលពីថ្ងៃទី៤ កញ្ញាថា «វីរុស គឺនៅទីនេះ ហើយនឹង​បន្តនៅទីនេះទៀត ដូច្នេះយើង​ក៏ត្រូវការផងដែរ​នូវ​ការរៀបចំ​ការចាក់ដូសទី៤»។

លោកថា​ ការចាក់ដូសជំរុញ​បន្ទាប់​នឹង​ជួយការពារ​វីរុស​បំប្លែងថ្មី​ដែល​កាន់តែសាហាវ ដូចជា​ វីរុសកូវីដដែលតាជាដើម។

យ៉ាងណាមិញ លោក​មិនបានបង្ហាញទេថាពេលណានឹងត្រូវចាក់ដូសទី៤នោះ៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;