​ក្រុមហ៊ុន LG ​វិនិយោគបន្ថែមនៅវៀតណាម ១,៤ ពាន់លានដុល្លារ លើផលិតផលអេក្រង់ OLED

  • 2021-09-06 07:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ LG Display ត្រូវបាន​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាមចុះផ្សាយថា ឈានដល់កិច្ចព្រមព្រៀងជាមួយនឹង​កញ្ចប់វិនិយោគ​ទឹកប្រាក់បន្ថែមចំនួន ១,៤ ពាន់លានដុល្លារ (ប៊ីលានដុល្លារ) លើសង្វាក់ផលិតកម្មអេក្រង់ OLED ។

រូបតំណាង កម្មករជំនាញក្នុងរោងចក្រ

LG Display គឺជាក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលវិនិយោគទឹកប្រាក់ច្រើនជាងគេបំផុត នៅតំបន់ឧស្សាហកម្ម Hai Phong ។ កាលពីខែកុម្ភៈ LG Display ចាក់បញ្ចូលទឹកប្រាក់ចំនួន ៧៥០ លានដុល្លារ និងជាថ្មីម្ដងទៀតនៅខែកញ្ញានេះ សរុបឆ្នាំ ២០២១ កើនឡើងដល់ ៤,៦៥ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។

រោងចក្រនេះ នឹងទទួលរ៉ាប់រងលើសង្វាក់ផលិតកម្មទាំងអស់ រួមបញ្ចូលទាំងអេក្រង់ OLED សម្រាប់បំពាក់លើ iPhone មួយចំនួនធំ។

រូបតំណាង កម្មករជំនាញក្នុងរោងចក្រ

​ជម្រាបជូនផងដែរថា OLED គឺជាផ្ទាំងអេក្រង់ល្អជាងគេបំផុតសម្រាប់គ្រឿងអេឡិចត្រនិច ដែលរោងចក្រនៅវៀតណាម នឹងទទួលផលិតទុកបំពាក់លើ ទូរទស្សន៍វៃឆា្លត ស្មាតហ្វូន និងអេក្រង់យានយន្តទំនើប។

​អ្នកនាំពាក្យរបស់ LG បានឲ្យដឹងថា ទឹកប្រាក់វិនិយោគខាងលើ នឹងចូលទៅជួយជំរុញឲ្យផលិតកម្មកើនឡើងផ្ទេរដងចន្លោះពី ១៣ ទៅ ១៤ លានផ្ទាំងអេក្រង់ជាប្រចាំខែ (គិតសរុបទាំង អេក្រង់ទូរសព្ទ,ទូរទស្សន៍ និងអេក្រង់យានយន្ត) ព្រមទាំងបង្កើតការងារដល់កម្មករជាង ១ មុឺនកន្លែងបន្ថែមទៀត។

​ក្រៅពីប្រទេសវៀតណាម LG Displayក៏បានវិនិយោគទឹកប្រាក់ចំនួន ២,៩ ពាន់លានដុល្លារបន្ថែមទៀតលើសង្វាក់ផលិតកម្ម ​ផ្ទាំងអេក្រង់ OLED ដដែលនេះនៅរោងចក្រ Paju ក្នុងតំបន់ Gyeonggi នៅកូរ៉េខាងត្បូង ។

LG Display នៅវៀតណាម

​ដូចដែលអ្នកទាំងអស់គ្នាដឹងរួចហើយថា LG មានផលិតផលលក់ដាច់បំផុតគឺ OLED TVs គិតត្រឹមតែត្រីមាសទីបីឆ្នាំ ២០២១ លក់ចេញបានចំនួន ៩៤៥ ៦០០ គ្រឿងទូទាំងពិភពលោក៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;