កងប្រយុទ្ធ​តាលីបង់ វ៉ៃបែក​បន្ទាយចុងក្រោយ​របស់​ខ្មាំង​ ហើយ​កាន់កាប់​អាហ្វហ្គានីស្ថាន​ទាំងស្រុង

  • 2021-09-06 08:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមតាលីបង់ បាន​អះអាងនៅថ្ងៃទី៦កញ្ញានេះ​ថា កងប្រយុទ្ធ​របស់ខ្លួន បាន​កាន់កាប់​អាហ្វហ្គានីស្ថាន​ទាំង​ស្រុងហើយ បន្ទាប់ពីកម្ចាត់​ក្រុម​បះបោរសេសសល់​ចុងក្រោយ​នៅខេត្ត Panjshir ភាគខាងជើង​ក្រុងកាប៊ុល។

លោក Zabihullah Mujahid អ្នកនាំពាក្យ​ក្រុមតាលីបង់ ​និយាយថា តំបន់នេះ​ត្រូវបាន​វាយកាន់កាប់​ទាំងស្រុង ហើយ​មនុស្ស​ជាច្រើន​ត្រូវបានស្លាប់ និងក្រៅពីនោះ​បាន​រត់គេចខ្លួន។ ពេលនេះ សង្គ្រាមនៅអាហ្វហ្គានីស្ថាន ត្រូវបាន​បញ្ចប់ហើយ។

«យើង​បាន​ផ្តល់​ទំនុកចិត្ត​ពេញលេញ​ដល់​ប្រជាជន​ខេត្ត Panjshir ដែលស្មោះត្រង់ ដោយពួកគេ​មិនមែន​ជាមុខសញ្ញា​នៃការរើសអើងនោះទេ ពោលគឺ​ទាំងអស់គ្នា​ជាបងប្អូនរបស់យើង ហើយ​យើងនឹង​បម្រើ​ប្រទេស​មួយនេះ ក្នុងគោលដៅរួមគ្នា»៕

ប្រភព៖ Asia.Nikkei

អត្ថបទពេញនិយម
;