វៀតណាម ប្រកាសឱ្យចាក់ស្រោចវ៉ាក់សាំងនៅខេត្តក្រុង៥ ត្រឹមថ្ងៃ១៥កញ្ញា
- 2021-09-07 03:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ប្រកាសឱ្យចាក់ស្រោចវ៉ាក់សាំងនៅខេត្តក្រុង៥ ត្រឹមថ្ងៃ១៥កញ្ញា
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលវៀតណាម បានជំរុញឱ្យខេត្តក្រុង៥ រួមមានក្រុងហាណូយ ហូជិមិញ ខេត្តប៊ិញស៊ឺង ឡុងអាន និងដុងណៃ ធ្វើយ៉ាងណាឱ្យចាក់ស្រោចដូសទី១ ដល់គ្រប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើង ត្រឹមថ្ងៃទី១៥ កញ្ញា ២០២១។
ក្រុងហូជីមិញ ខេត្តឡុងអាន និងប៊ិញស៊ឺង មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់។ ក្នុងនោះក្រុងហូជិមិញ នៅសល់មនុស្ស ៦៨ម៉ឺននាក់ទៀត មិនទាន់បានចាក់ ដែលនឹងត្រូវសម្រេចចាក់ដូសទីមួយ ឱ្យពួកគេត្រឹមថ្ងៃកំណត់។
ខេត្តប៊ិញស៊ឺង បានចាប់ផ្តើមបង្កើនល្បឿនចាក់វ៉ាក់សាំងតាំងពីថ្ងៃទី២កញ្ញា បន្ទាប់ពីទទួលបានវ៉ាក់សាំង Sinopharm។ ទីតាំងចាក់វ៉ាក់សាំង បានបើកប្រតិបត្តិការរហូតដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។
ខេត្តដុងណៃ បានស្នើសុំវ៉ាក់សាំងបន្ថែម ៣លានដូស ខណៈក្រសួងផ្តល់ឱ្យបានតែជិត ១,៨លានដូស៕