ក្រុមហ៊ុនទូទាត់ប្រាក់អន្តរជាតិ Visa មានគម្រោងប្រើលុយឌីជីថលក្នុងសេវាកម្មធនាគារ

  • 2021-09-07 07:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនទូទាត់ប្រាក់ខ្នាតអន្តរជាតិ មានឈ្មោះថា Visa ប្រកាសថានឹងនាំយកសេវាកម្មលុយឌីជីថល ដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធទូទាត់លុយ នៅធនាគារប្រទេសប្រស៊ីល។

បច្ចុប្បន្ន Visa កំពុងធ្វើការជាមួយក្រុមហ៊ុនលុយឌីជីថលជាច្រើននៅក្នុងប្រទេស ដើម្បីនាំយកសេវាកម្មទូទាត់លុយឌីជីថលដោយប្រើកាត និងការទូទាត់លុយឌីជីថល Bitcoin ដោយផ្ទាល់ មានន័យថាអតិថិជនអាចផ្ញើ Bitcoin ឆ្លងកាត់ប្រទេសដោយផ្ទាល់តែម្ដង ដូចទៅនឹងលុយឌីជីថលឯទៀតៗដែរ។

ដោយឡែក សេវាកម្មនេះកំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយ រីឯថ្ងៃដាក់ចេញឱ្យប្រើក៏មិនទាន់បញ្ចេញផងដែរ៕

ប្រភព៖ Bitcoin ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;