ស៊ី ជិនពីង តែងតាំងកំពូលមេទ័ពទាំង៥
- 2021-09-07 09:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ី ជិនពីង តែងតាំងកំពូលមេទ័ពទាំង៥
ចន្លោះមិនឃើញ
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានតែងតាំងមេបញ្ជាការយោធាជាន់ខ្ពស់បំផុតចំនួន៥រូបនៃកងទ័ពរំដោះប្រជាជនចិន ក្នុងពិធីមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១។
មេបញ្ជាការទាំង៥រូប ដែលត្រូវបានតែងតាំងរួមមាន៖
-លោក Wang Haijiang ជាមេបញ្ជាការនៃបញ្ជាការភូមិភាគខាងលិច
-លោក Lin Xiangyang ជាមេបញ្ជាការនៃបញ្ជាការភូមិភាគកណ្តាល
-លោក Dong Jun ជាមេបញ្ជាការកងទ័ពជើងទឹក
-លោក Chang Dingqiu មេបញ្ជាការកងទ័ពអាកាស
-លោក Xu Xueqiang ជាប្រធាននៃសាកលវិទ្យាល័យការពារជាតិ។
ជាមួយនឹងការតែងតាំងនេះ បណ្តាញសារព័ត៌មានឥណ្ឌាបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ លោក Wang Haijiang ដែលមានភារកិច្ចឃ្លាំមើលតាមបណ្តោយព្រំដែនចិន-ឥណ្ឌា ក្រោយប្រទេសទាំង២ ចាប់ផ្តើមមានជម្លោះព្រំដែននឹងគ្នា កាលពីឆ្នាំមុន៕