មកដឹងផ្លាកសញ្ញាទាំង ២នេះ និយមឃើញច្រើននៅលើដងផ្លូវ
- 2021-09-08 03:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងផ្លាកសញ្ញាទាំង ២នេះ និយមឃើញច្រើននៅលើដងផ្លូវ
ចន្លោះមិនឃើញ
រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ អ្នកបើកបរតែឃើញផ្លាកសញ្ញា គំនូសសញ្ញា និមិត្តសញ្ញា ចរាចរណ៍ជាច្រើន។ ថ្ងៃនេះសូមបង្ហាញពីផ្លាកសញ្ញាទាំង ២នេះ ដែលអ្នកបើកបរតែនិយមជួបជាញឹកញាប់តាមដងផ្លូវ។
ផ្លាកសញ្ញាលេខ 1៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ។
ផ្លាកសញ្ញាលេខ 2៖ ផ្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។
សម្គាល់៖ ផ្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
ទាញយកកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ៖