អ្វីដែលអ្នកមិនដឹងពីចេតិយសម្តេចព្រះសង្ឃរាជ ជួន ណាត មានបន្ទប់ដាក់ធាតុជិត១ពាន់​នៅពីក្រោម

  • 2021-09-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះចេតិយរបស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោព្រះសង្ឃរាជថ្នាក់ទី១ និងជាប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបរបស់កម្ពុជា ដែលមានទីតាំងក្នុងក្នុងបរិវេណវត្តឧណ្ណាលោមក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះគឺមិនត្រឹមតែជាព្រះចេតិយសម្រាប់កម្កល់ព្រះអដិ្ឋធាតុព្រះអង្គមួយអង្គឯងនោះទេគឺមានតម្កល់កោដធាតុអ្នកស្លាប់រាប់សិបថែមទៀតផង។

ព្រះចេតិយរបស់ប្រាជ្ញអក្សរសាស្ត្រខ្មែររូបនេះបានកសាងឡើងនៅឆ្នាំព.ស.២៥១២ ត្រូវនឹងគ.ស.១៩៦៩ នៅគិតត្រឹមឆ្នាំ២០២១នេះមានអាយុ៥២ឆ្នាំហើយ។ ព្រះចេតិយនេះចែកចេញជា ៤ថ្នាក់៖ • ថ្នាក់ទី១ ជាន់កំពូល ជាកន្លែងដាក់ព្រះធាតុសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គចូលទិវង្គតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា • ថ្នាក់ទី២ ជាកន្លែងដាក់ធាតុ ព្រះសង្ឃ គណកម្មាធិការ អាចារ្យវត្ត • ថ្នាក់ទី៣ ជាកន្លែងសម្រាប់ពុទ្ធបរិស័ទទូទៅគោរពបូជា និងថ្វាយបង្គំ • ថ្នាក់ទី៤ ជាបន្ទប់ក្រោមដីជាកន្លែងដាក់ទូកម្កល់ធាតុឲ្យពុទ្ធបរិស័ទទូទៅជាវ។

ខាងក្រោម​នេះ​ជាទិដ្ឋភាពបន្ទប់ក្រោម​ដីតម្កល់ធាតុពុទ្ធបរិស័ទនាពេលថ្មីៗនេះ











ដោយ÷ យ៉ន សូវៀត

អត្ថបទថ្មី
;