អីចឹងបានដឹងថាកូនខ្មែរខ្លាំង! តាមពិតតារាក្បាច់គុនក្នុងរឿង "SHANG CHI” បង្ហាត់ដោយគ្រូជនជាតិខ្មែរសោះ!
- 2021-09-09 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងបានដឹងថាកូនខ្មែរខ្លាំង! តាមពិតតារាក្បាច់គុនក្នុងរឿង "SHANG CHI” បង្ហាត់ដោយគ្រូជនជាតិខ្មែរសោះ!
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើល ក្រោយលេចរឿងដែលថា តារាក្បាច់គុនក្នុងរឿងហូលីវូដ "SHANG CHI: Legend of the Ten Rings” តាមពិត ត្រូវបានបង្ហាត់បង្ហាញដោយគ្រូក្បាច់គុនជាកូនខ្មែរសោះ។
ការលេចឡើងនូវរឿងនេះ គឺក្រោយតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែភាពយន្តហូលីវូដខាងលើ បានមកដល់លើផ្ទាំងសំពត់សបញ្ចាំងជូនប្រិយមិត្តនៅបរទេសបានទស្សនា។ SHANG CHI គឺជាខ្សែភាពយន្តហូលីវូដដ៏កម្រមួយផលិតដោយ Marvel Studioដែលចូលរួមសម្ដែងដោយតារាភាពយន្តចិនជាច្រើននាក់ ក្នុងនោះ គេចាប់អារម្មណ៍ទៅលើតួឯកប្រុសមានឈាមជ័រអាស៊ីឈ្មោះ SIMU LIU។
SIMU LIU គឺសម្ដែងជនជាតិចិន សញ្ជាតិកាណាដា ហើយបើតាមព័ត៌មានទម្លាយចេញថ្មីៗនេះ រូបគេត្រូវបានបង្ហាញដោយគូ្រជនជាតិខ្មែរ។ លោក Dy Sao តារាក្បាច់គុនខ្មែរ ដែលតែងតែបង្ហោះវីដេអូបង្ហាញពីការហាត់ក្បាច់គុនខ្មែរហូរហែរនោះបានបញ្ចេញពីរឿងនេះ។
លោកបានសរសេរថា "ខ្ញុំជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូ ៣ នាក់ដែលបានបង្រៀន SIMU LIU ‼️ ខ្ញុំសង្ឃឹមថាអ្នកចូលចិត្តខ្សែភាពយន្តនេះ — SHANG CHI: LEGEND OF THE TEN RINGS”។ សារនេះ បានធ្វើអ្នកលើបណ្ដាញសង្គមជាជិតជាតិខ្មែរ ពិសេសប្រិយមិត្តអ្នកគាំទ្រលោក ឌី សៅ បានមានការភ្ញាក់ផ្អើល ពួកគេលើកឡើងថា ជារឿងអស្ចារ្យ ហើយពួកគេពិតជាមោទកភាពជាមួយរឿងនេះ។
ចំពោះលោក ឌី សៅ វិញក៏បានបញ្ជាក់ថា លោកក៏មោទកភាពដែរដែលបានក្លាយជាគ្រូម្នាក់ក្នុងចំណោម៣នាក់របស់ Simu Liu។ ជាមួយគ្នា លោកថា ពិតជាអគុណខ្លាំងចំពោះខ្សែភាពយន្តខាងលើ ក្នុងនោះ មិនមែនដោយសារតែវាបានបង្ហាញពីតារាភាពយន្តអាស៊ីនោះទេ ប៉ុន្តែដោយសាររឿងនេះ បានបង្ហាញពីភាពអស្ចារ្យនៃសិល្បៈក្បាច់គុនខ្មែរ។
ជាចុងក្រោយ ជាមួយគ្នាលោក ឌី សៅ ក៏សូមប្រកាសនូវខ្សែភាពយន្តមួយរឿងដែរដែលលោកនឹងចូលរួមសម្ដែងដោយផ្ទាល់ក្នុងនោះដែរ គឺរឿង "ហនុមាន" ខណៈមួយរឿងផ្សេងទៀត ដែលលោកបានចូលសម្ដែងដែរគឺរឿង "Fast Vengeance" បានដាក់បញ្ចាំងហើយកាលពីប៉ុន្មានថ្ងៃមុន។
លោក ឌី សៅ គឺជាអតីតកុមារភៀសខ្លួនមួយរូប ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។ នៅទីនោះ លោកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងថែរក្សា និងផ្សព្វផ្សាយពីក្បាច់គុនពិសេសក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក៕