សុខចិត្តលាលែងពីតំណែង ព្រោះមិនពេញ​ចិត្តនឹង​ផែនការ​ចាក់ដូសទី៣​របស់ ចូ បៃឌិន

  • 2021-09-09 02:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ឱសថ និង​ចំណីអាហារអាមេរិក (FDA) បាន​ប្រកាស​ពីការលាលែង​ពីតំណែង​របស់​មន្រ្តីជាន់ខ្ពស់​វ៉ាក់សាំង ២រូប គឺ​លោកស្រី Marion Gruber នាយក​ការិយាល័យស្រាវជ្រាវ និងពិនិត្យ​វ៉ាក់សាំង និង​នាយករង លោក Philip Krause ដែលគ្រោងនឹងលាឈប់​នៅខែតុលា និងវិច្ឆិកា។

មានសេចក្តីរាយការណ៍ថា ការលាលែង​ពីតំណែង​របស់​មន្រ្តី​ទាំង២ គឺ​ដោយ​សារតែពួកគេ​ខឹង​នឹង​ផែនការ​ចាក់ដូសទី៣ របស់​រដ្ឋបាល​ ចូ បៃឌិន មុន​ពេល​ស្ថាប័ន​ជំនាញ​អនុញ្ញាត ពោលគឺ​មានន័យថា វាជារឿងនយោបាយ និង​បង្ហាញ​ពីភាព​ខ្សោយនៃស្វ័យភាព​របស់​ FDA។

យ៉ាងណាមិញ បើតាម​ការលើកឡើង​របស់​មន្រ្តីសេតវិមាន ឱ្យដឹងថា ការ​សម្រេចចិត្ត​ចាក់ដូសទី៣ ឬដូសជំរុញ គឺ​ត្រូវប្រកាសដោយ មន្រ្តី​សុខាភិបាល​សាធារណៈជួរមុខ ដូចជាប្រធាន FDA, នាយក CDC និង​នាយក​វិទ្យាស្ថាន​ជាតិសុខាភិបាល​ជាដើម៕

ប្រភព៖ Businessinsider

អត្ថបទថ្មី
;