គ្រាន់តែដំណឹងល្ហើយៗពី iPhone 13 ធ្វើឱ្យហ៊ុន Apple បុកធ្លាយកំណត់ត្រាជាប្រវត្តិសាស្ត្រ

  • 2021-09-09 02:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពី Apple បានប្រកាសពេលវេលាផ្លូវការ នៃព្រឹត្តិការធំចុងឆ្នាំ Apple Event ដែលគេរំពឹងថានឹងមានប្រកាសចេញ iPhone 13, iPad, Apple Watch និង AirPod 3 ធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះបានហក់ឡើងថ្លៃខ្ពស់បំផុតបំបែកកំណត់ត្រា ដោយបិតផ្សារនៅតម្លៃ ១៥៦.៦៩ ដុល្លារ ក្នុង១ហ៊ុន។ នេះបើយោងទៅតាម សន្ទស្សន៍ផ្សារភាគហ៊ុន NASDAQ: AAPL។

ហេតុផលនេះតម្លៃកើនឡើងនេះ ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា អ្នកវិនិយោគជាច្រើនព្យាករណ៍ថា ពេលដ៏ខ្លីខាងមុខនេះ Apple នឹងកើបចំណូលច្រើនពីផលិតកំពូលៗរបស់ខ្លួន ពិសេសគឺ iPhone 13 តែម្ដង។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បី Bloomberg លើកឡើងពីអនាគតថា ប្រាក់ចំណូលរបស់ Apple អាចនឹងកើនឡើង ប្រមាណ ៣៣% ឬស្មើនឹង ៣៦៥ ពាន់លានដុល្លារនៅ ឆ្នាំ២០២១ នេះតែម្ដង ដែលនេះអាចជាហេតុផលបន្ថែម រុញឱ្យភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិចមួយនេះ ឡើងថ្លៃបន្ថែមទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;