ប្រព័ន្ធដំណើរការ OS សុវត្ថិភាពបំផុត ៣ សំងំហាត់វិជ្ជាគុនត្រៀមប្រកួតជាមួយ Android
- 2021-09-09 08:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធដំណើរការ OS សុវត្ថិភាពបំផុត ៣ សំងំហាត់វិជ្ជាគុនត្រៀមប្រកួតជាមួយ Android
ចន្លោះមិនឃើញ
ប្រព័ន្ធដំណើរការចំនួនបីគឺ LineageOS, CalyxOS និង GrapheneOS ត្រូវបានគេចាត់ចំណាត់ថ្នាក់ថាជាប្រភេទ OS សុវត្ថិភាពខ្លាំងជាងគេបំផុត បើធៀបនឹង Android OS by Google ។
ចំណុចរួមមួយគឺ OS ទាំងបីខាងលើនេះ ហ៊ានធានាអះអាងថា Privacy និង Secure គឺជាអ្វីដែលពួកគេគិតជាចម្បង ទោះជា User interface មិនសូវស្អាតទាក់ទាញដូច Android OS ក៏ដោយ។
ក្រៅពីនេះនៅមាន OS ច្រើនជាង ១០ ទៀតដូចជា៖ CopperheadOS, OmniROM, Paranoid Android, Indus OS, Indus OS, AospExtended ROM, AOSP (Android Open Source Project), XiaoMi’s MIUI (iOS Clone) និង Harmony OS ជាដើម។
ពាក្យថា «សុវត្ថិភាព» នៅទីនេះចង់សំដៅដល់ Privacy ដែលជា Data ផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវបានលួចយកទៅប្រើប្រាស់ ឬ Tracking-តាមដានឥតល្ហែរ ជាក់ស្ដែងដូច Google ads សូម្បីអ្នកធ្វើអ្វីក៏ដឹង។
ជារឿយៗឲ្យតែស្មាតហ្វូនភ្ជាប់ Google Play Service តែងមានផ្ទុកនូវfile Authentication, Notification sync, Google Drive backups ភ្ជាប់មកជាស្រេចដែលជា ផលិតផលរបស់ក្រុមហ៊ុន Google Inc ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើការ Search ជាធំទាំងវីដេអូ និងអក្សរ។
១) CalyxOS បង្កើតឡើងតាំងពីឆ្នាំ ២០១៣ ជាប្រព័ន្ធដំណើរការ microG Service Core ឬ microG Project គឺជាប្រភេទ open-source ដែលជាប់ទាក់ទងនឹង Google service និយាយរួម របស់មិនគិតថ្លៃ។ Calyx ក៏ជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់ចំណេញថែមទៀតផង។
ត្បិតថា microG ហ្វ្រី តែដំណើរការពេញលេញលើ Android experience ថែមទាំងសុវត្ថិភាពផងដែរ។ ពិសេសជាងនេះទៀត វាក៏អាចភ្ជាប់ទៅនឹង Play Store API ដោនឡូតកម្មវិធីបានហៅថា F-Droid ដោយមិនចាំបាច់ Sign-in Account របស់ Google នោះទេអាចមើល យូធូប ឬមើលMaps បានធម្មតា។
សូមមើលវីដេអូរបៀបប្រើប្រាស់ខាងក្រោម៖
២) LineageOS ក៏ជាប្រព័ន្ធដំណើរការ microG Service Core ឬ microG Project គឺជាប្រភេទ open-source ដែលជាប់ទាក់ទងនឹង Google service និយាយរួម របស់មិនគិតថ្លៃ ដូចទៅនឹង CalyxOS ដូច្នេះដែរ។
៣) GrapheneOS បង្កើតឡើងតាំងពីឆ្នាំ ២០១៤ បង្កើតដោយ NitroKey គឺជាក្រុមហ៊ុនល្បីល្បាញយូរឆ្នាំមានឯកទេសផ្នែកផលិតស្វហ្វវែកម្រិតខ្ពស់ ពីមុនគេឃើញលើ ឧបករណ៍ដោះសោរប្រព័ន្ធសុវត្ថិភាពផ្សេងៗតាមរយៈ USB keys ជាប្រភេទ Open source security hardware ។
ត្បិតថា NitroKey ប្រកាសថា ខ្លួនអភិវឌ្ឍន៍ GrapheneOS ដល់ដំណាក់កាលចុងក្រោយបង្អស់មាន User interface ស្អាតៗនិងមានមុខងារច្រើនជាងមុនក៏ដោយ ប៉ុន្តែពួកគេមិនផលិត Hardware ខ្លួនឯងដូចក្រុមហ៊ុនដទៃនោះទេ ពោលគឺ Nitroសហការជាមួយ Google ដោយយកស្វ័ហវែមកដាក់លើ Google Pixel 4a ទៅវិញឲ្យឈ្មោះថា NitroPhone 1 ។
ប្រភព៖ best-android-rom-for-privacy ៕