ដំណឹង​ល្អ! Sinovac នឹង​ចាក់សាកល្បង​លើ​ទារកអាយុចាប់ពី ៦ខែ

  • 2021-09-10 02:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Sinovac នឹង​ចាក់សាកល្បង​វ៉ាក់សាំង​លើទារកអាយុចាប់ពី ៦ខែ ដល់យុវជន ១៧ឆ្នាំ​ នៅប្រទេសមួយចំនួនដូចជា ឈីលី ហ្វីលីពីន ម៉ាឡេស៊ី កេនយ៉ា និង​អាហ្វ្រិកខាងត្បូង។ នេះបើតាម​ការប្រកាស​របស់​ក្រុមហ៊ុនចិន Sinovac និង​ក្រុមហ៊ុនអាហ្វ្រិកខាងត្បូង Numolux Group កាលពីថ្ងៃទី៩ កញ្ញា ២០២១។

ការចាក់សាកល្បងនេះ គឺជាផ្នែកមួយ​នៃការសិក្សាសកលដំណាក់កាលទី៣ របស់ Sinovac ដែលមានអ្នកចូលរួមប្រមាណ ១៤០០០នាក់ ដើម្បីវាយតម្លៃ​ពីប្រសិទ្ធភាព ការបង្កើតប្រព័ន្ធភាពសុំា និងសុវត្ថិភាព ទៅលើទារក និងយុវវ័យ។

សេចក្តីថ្លែងការណ៍បញ្ជាក់​ដូច្នេះថា៖ «កម្មវត្ថុ​ចម្បង​នៃការសិក្សា​​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង ២ដូស ប្រឆាំងនឹង​មេរោគ​កូវីដ១៩ លើទារក និង​យុវវ័យ ក៏ដូចជាប្រសិទ្ធភាព​ក្នុងការទប់ស្កាត់​ភាពធ្ងន់ធ្ងរ និងការចូលមន្ទីរពេទ្យ»៕

ប្រភព៖ Reuters

អត្ថបទថ្មី
;