Messi ស៊ុត Hat-Trick ជួយអាហ្សង់ទីន បន្តកំណត់ត្រា ២២ ប្រកួតជាប់ៗគ្នាមិនទាន់ចាញ់(មានវីដេអូ)

  • 2021-09-10 02:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង(ឡាទីន) ក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះ ៣-០ ប៊ូលីវៀ អ្នកដែលរកគ្រាប់បាល់ទាំងបីគ្រាប់គឺប្រធានក្រុម Lionel Messi សរុប ៧៩ គ្រាប់ឲ្យជម្រើសជាតិ បំបែកកំណត់ត្រា Pele មាន ៧៧ គ្រាប់។

សម្រាប់ អាហ្សង់ទីន ក្លាយជាក្រុមទីពីរដែលលេងមិនទាន់ចាញ់សោះ បន្ទាប់ពី អ៊ីតាលី(៣៧ប្រកួត)។ បច្ចុប្បន្ន ក្រុមពពកសមួយនេះ បន្តកំណត់ត្រាឈ្នះ ២២ ប្រកួតជាប់ៗគ្នាហើយ (គិតគ្រប់កម្មវីធីទាំង Copa America និងជម្រុះ World Cup 2022) ។ ប្រភព៖ [marca]()

សូមមើលលទ្ធផលខាងក្រោម៖

-ប៉ារ៉ាហ្គាយ ២ - ១ វេណេស៊ុយអេឡា

-អ៊ុយរ៉ុយហ្គាយ ១ – ០ អេក្វាឌ័រ

-កូឡុំប៊ី ៣ – ១ ស៊ីលី

-អាហ្សង់ទីន ៣ - ០ ប៊ូលីវៀ

-ប្រេស៊ីល ២ - ០ បេរ៉ូ ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;