បៃឌិន ព្រមានចំៗលើអ្នកមិន​ចាក់វ៉ាក់សាំង

  • 2021-09-10 03:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៩កញ្ញា បាន​ថ្លែងព្រមាន​ចំៗទៅលើអ្នកមិនទាន់​ចាក់វ៉ាក់សាំងប្រមាណ ២៥% ថា នឹង​បាត់បង់ការងារ ហើយថា​ការអត់ធ្មត់​របស់​រដ្ឋបាល​លោក គឺកាន់តែជិតផុតកំណត់​ហើយ។

លោក​បញ្ជាក់​ថា៖ «ក្រសួង​ការងារ កំពុង​បង្កើត​ច្បាប់​បន្ទាន់មួយ​ ដែលតម្រូវឱ្យ​និយោជក ត្រូវធានាថា ​​បុគ្គលិក-កម្មករ ៨០លាននាក់​របស់​ពួកគេ គឺបាន​ចាក់វ៉ាក់សាំងគ្រប់ដូសរួច ឬត្រូវបង្ហាញ​តេស្តអវិជ្ជមាន យ៉ាងហោចម្តងក្នុងមួយសប្តាហ៍»។

លោក​ប្រធានាធិបតី​ក៏បាន​ប្រកាសដែរ​ថា បុគ្គលិកពេទ្យ​សហព័ន្ធ​ទាំងអស់ គឺ​នឹង​តម្រូវឱ្យ​ទទួលចាក់​វ៉ាក់សាំង​ផងដែរ ដោយ​នឹង​គ្រប​ដណ្តប់​មនុស្ស ១៧លាននាក់៕

ប្រភព៖ CNN

អត្ថបទថ្មី
;