ប្រទេស​ដែលបរិច្ចាគវ៉ាក់សាំង​ឱ្យពិភពលោក​ច្រើនជាងគេ​បង្អស់

  • 2021-09-10 06:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតមកដល់ពេលនេះ ប្រទេស​ដែលបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោក​ច្រើនជាងគេបង្អស់​តាមរយៈកូវ៉ាក់ គឺសហរដ្ឋអាមេរិក បន្ទាប់មកគឺចិន ជប៉ុន ឥណ្ឌា និងអង់គ្លេស។

យោងតាមទិន្នន័យផ្សព្វផ្សាយ​ដោយអង្គការយូនីសេហ្វ បង្ហាញ​ឱ្យដឹងថា

-អាមេរិក បាន​បរិច្ចាគ​វ៉ាក់សាំងចំនួន ១១៤ ៤៤២ ៤០០ដូស

-ចិន ៣៣ ៩៩៧ ០០០ដូស

-ជប៉ុន ២៣ ២៥១ ៩៣០ដូស

-ឥណ្ឌា ៩ ០១៥ ០០០ដូស

-អង់គ្លេស ៦ ៨៨៦ ២០០ដូស។

ជាមួយ​ វ៉ាក់សាំង​សរុបប្រមាណ ២០៧លានដូស ត្រូវបានបរិច្ចាគ​តាមរយៈកូវ៉ាក់ និង​តាមទ្វេភាគី។ ប្រទេស​ដែល​ទទួលជំនួយវ៉ាក់សាំងនេះ ច្រើនជាងគេ គឺបង់ក្លាដែស ហ្វីលីពីន ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន ដែលសុទ្ធតែទទួលបាន​ចាប់ពី ១០លានដូសឡើង៕

ប្រភព៖ CNBC

អត្ថបទថ្មី
;