ចិន បង្ហោះគ្រាប់រុក្កែត ផ្ទុកផ្កាយរណបសមត្ថភាពថតវីដេអូ 4K និង 8K high-quality live broadcast
- 2021-09-10 10:00:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បង្ហោះគ្រាប់រុក្កែត ផ្ទុកផ្កាយរណបសមត្ថភាពថតវីដេអូ 4K និង 8K high-quality live broadcast
ចន្លោះមិនឃើញ
ទីភ្នាក់ងារអវកាស ចិន ទើបនឹងបាញ់បង្ហោះគ្រាប់រុក្កែតមួយថ្មីទៀត ចេញពីមជ្ឈមណ្ឌលអវកាសកោះស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈួននៅថ្ងៃទី ១០ កញ្ញា ២០២១ ប៉ុន្មានម៉ោងមុននេះ។
នៅក្នុងគ្រាប់រុក្កែតនេះ ផ្ទុកទៅដោយ ផ្កាយរណបមួយឈ្មោះថា «Zhongxing-9B» ជាប្រភេទ ផ្កាយរណបសម្រាប់ផ្សព្វផ្សាយផ្ទាល់ពីអវកាស ឬការបញ្ចូនរូបភាព និងវីដេអូពីអាកាសមកស្ថានីយ៍ផ្សាយតែម្ដង។
ផ្កាយរណបដដែលខាងលើនេះ មានសមត្ថភាពខ្ពស់អាចថតវីដេអូក្នុងកម្រិត 4K និង 8K high-quality live broadcast ដើម្បីជាជាការងាយស្រួលដល់បណ្ដាញទូរទស្សន៍រដ្ឋ ចិន និងសម្រាប់ការត្រៀមរៀបចំកម្មវិធីអន្តរជាតិនានាដូចជា៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក Beijing 2022 ជាដើម។
យោងតាមប្រភពក្នុងស្រុក បានរំលេចឲ្យដឹងថា ផ្កាយរណបថ្មីនេះអាចមានអាយុកាលប្រើប្រាស់ដល់ទៅ ១៥ ឆ្នាំឯណោះទើបវាខូច។ រយៈពេលប៉ុណ្ណេះ អាចចាត់ចូលបានថា យូរជាងផ្កាយរណបមុនៗហើយ៕