ក្រសួងគ្រោងសាងសង់ទីស្នាក់ការល្បាតនៅឆាយតាហ៊ីង និងផ្តិតរូបភាពតំបន់ទេសចរណ៍ធម្មជាតិ
- 2021-09-13 04:16:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងគ្រោងសាងសង់ទីស្នាក់ការល្បាតនៅឆាយតាហ៊ីង និងផ្តិតរូបភាពតំបន់ទេសចរណ៍ធម្មជាតិ
ចន្លោះមិនឃើញ
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដែលគ្រោងសាងសង់ទីស្នាក់ការល្បាតនៅ ឆាយតាហ៊ីង មាន ភូមិសាស្រ្តនៅក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងបំណងដើម្បីកំណត់និយាមការបស់ទីតាំងទីចាត់ការ ផ្តិតរូបភាពតំបន់សំខាន់ៗនៅក្នុងទីតាំងនេះដើម្បីរៀបចំជាប្លង់មេសម្រាប់ការសាងសង់ទីចាត់ការ បន្ទប់ឧទ្យានុរក្ស កន្លែងបោះតង់ ចំណតរថយន្ត បន្ទប់ទឹក ហេដ្ឋរចនាសម្ព័ន្ធអេកូទេសចរណ៍ និងបន្ទប់រក្សាសម្ភារៈ។
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់ តម្លៃអនុផលព្រៃឈើនៅ(តំបន់ ទេសភាព ជួរភ្នំក្រវាញ និងបឹងទន្លេសាប)។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោកបានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ទីចាត់ការ៕