សិស្សមិនបានចាក់វ៉ាក់សាំង តើអាចចូលរៀននៅសាលាវិញបានអត់?
- 2021-09-13 03:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សមិនបានចាក់វ៉ាក់សាំង តើអាចចូលរៀននៅសាលាវិញបានអត់?
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងព្រឹកនេះថា វ៉ាក់សាំងពេលនេះពុំទាន់ក្លាយជាកាតព្វកិច្ចសម្រាប់សិស្សនៅឡើយទេ ពោលគឺសិស្សដែលមិនទាន់បានចាក់វ៉ាក់សាំង គឺអាចចូលរៀននៅសាលាវិញបាន ប៉ុន្តែត្រូវដាក់ឱ្យនៅឆ្ងាយពីគេ ដើម្បីការពារពីការឆ្លងកូវីដ១៩។
«វ៉ាក់សាំងមិនទាន់ទៅជាវ៉ាក់សាំងកាតព្វកិច្ចទេ ប៉ុន្តែវ៉ាក់សាំងត្រូវតែជារបស់សំខាន់សម្រាប់ជួយឈានមុខក្នុងការទប់ស្កាត់កូវីដ១៩។ កូនសិស្សដែលអត់ទាន់បានចាក់ ក៏ឱ្យគាត់មករៀន ប៉ុន្តែឱ្យគាត់នៅឆ្ងាយពីគេ។ មិនប្រាកដថាគាត់ឆ្លងទៅគេទេ តែគេអាចឆ្លងទៅគាត់ ព្រោះគាត់អត់មានប្រព័ន្ធការពារ អ៊ីចឹងត្រូវការពារគាត់ មិនមែនរើសអើងទេ»។
បើលោកអភិបាលរាជធានីភ្នំពេញ ចំពោះគ្រូបង្រៀនដែលមិនបានចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាព គឺឱ្យនៅបង្រៀនតាមអនឡាញសិន ហើយចំពោះគ្រូដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬបានដូសទី៣ គឺត្រូវបានលើកទឹកចិត្តឱ្យបង្រៀនផ្ទាល់ក្នុងថ្នាក់៕