ទូរសព្ទថ្មី Xiaomi នឹងមានដាក់បច្ចេកវិទ្យាសាកថ្មលឿនរហ័ស 200W រង់ចាំតែ ៨ នាទីពេញ១០០%
- 2021-09-13 07:26:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទថ្មី Xiaomi នឹងមានដាក់បច្ចេកវិទ្យាសាកថ្មលឿនរហ័ស 200W រង់ចាំតែ ៨ នាទីពេញ១០០%
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi បានកំណត់យកថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ ដើម្បីប្រកាសប្រាប់ពិភពលោកអំពីដំណឹង ស្មាតហ្វូនថ្មីម៉ូឌែល Xiaomi 11T Series (11T និង 11T Pro) តាមរយៈអនឡាញ។
បច្ចេកវិទ្យា Xiaomi Hyper Charge ចំនួន ២ ផ្សេងគ្នានេះ ឆ្លងផុតដំណាក់កាលសាកល្បងរួចរាល់ រួមមាន៖
-បច្ចេកវិទ្យា wired charging (មានខ្សែ) កម្លាំង 200W (វ៉ាត់) បញ្ចូនថាមពលឲ្យថ្មទំហំ ៤០០០ មីលីអំពែម៉ោង(mAh) ចំណាយ ៨ នាទីពេញ១០០%
-បច្ចេកវិទ្យា wireless charging (ឥតខ្សែ) កម្លាំង 120W (វ៉ាត់) បញ្ចូនថាមពលឲ្យថ្មទំហំ ៤០០០ មីលីអំពែម៉ោង(mAh)ចំណាយ ១៥ នាទីពេញ១០០%
សូមមើលវីដេអូខ្លីខាងក្រោម៖
ក្រៅពីនោះ នៅមានបច្ចេកវិទ្យាផ្សេងៗនឹងមានលើម៉ូឌែល Xiaomi 11T Series ដូចជា៖ អេក្រង់ AMOLED display កម្រិត 120Hz Refresh Rate មាន AdaptiveSync Technology ឈីប Snapdragon 888 កាមេរ៉ា 108MP ឡេនបីគ្រាប់ខាងក្រោយ។
តាមការសង្កេតជាក់ស្ដែងដូចម៉ូឌែល Mi 10 Ultra ឆ្នាំមុន ដាក់បច្ចេកវិទ្យា 120W (សាក២៣នាទីពេញបឹប)។ ដូចនេះ គេអាចសន្និដ្ឋានបានថា ស្មាតហ្វូនម៉ូឌែល 11T Series ឆ្នាំនេះ ចំពោះម៉ូឌែល 11T Pro អាចនឹងដាក់បច្ចេកវិទ្យា 200W (សាក៨នាទីពេញបឹប) ឯម៉ូឌែល 11T ធម្មតា នឹងដាក់បច្ចេកវិទ្យា 120W ។
ដោយឡែក ក្រុមហ៊ុននឹងដាក់ដុំសាកលឿននោះលក់ក្រៅផ្សេង ឬចិត្តល្អ ដាក់មកក្នុងប្រអប់មកស្រាប់ ក៏អត់? សូមរង់ចាំតាមដានភាគបន្ត៕