មីស៊ីល​ដែល​កូរ៉េខាងជើងទើបបាញ់ គឺហោះបានចម្ងាយ ១៥០០គ.ម ត្រឹម២ម៉ោង បាញ់ចំគោលដៅច្បាស់

  • 2021-09-14 03:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងជើង បាន​អះអាងថា ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុងការ​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយឆ្ងាយ កាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បាន​ផ្សព្វផ្សាយថា មីស៊ីលនេះគឺជាអាវុធយុទ្ធសាស្រ្ត​ដ៏មាន​សារៈសំខាន់​បំផុត។ វាហោះបាន​ចម្ងាយ ១៥០០គីឡូម៉ែត្រ ក្នុង​រយៈពេល ១២៦នាទី មុនពេល​បាញ់​ត្រូវគោលដៅ ហើយ​ធ្លាក់ចូលក្នុងដែនទឹកកូរ៉េខាងជើង។

គួរកត់សម្គាល់ថា ការបាញ់​មីស៊ីល​នេះ ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង បាន​ធ្វើពិធីរំលឹក​ខួប ៧៣ឆ្នាំ​នៃការ​បង្កើតប្រទេស។ ប៉ុន្តែការធ្វើព្យុហយាត្រា​ក្នុងពិធីនេះ ក្រុងព្យុ៊ងយ៉ាង មិន​បាន​បញ្ចេញ​មីស៊ីល​ដែល​ខ្លួនតែងតែអួតបង្ហាញនោះទេ តែបែរជា​ដង្ហែក្បួនទ័ព​ដែលពាក់ឈុតទឹកក្រូច និងពាក់អុកស៊ីហ្សែន ត្រាក់ទ័រ និងម៉ាស៊ីនពន្លត់អគ្គិភ័យ៕

ប្រភព៖ theguardian

អត្ថបទថ្មី
;