សម្តេច ហ៊ុន សែន ឆ្លើយតប comment ពលរដ្ឋដែលសួរថា «ចាក់២ដូសហើយ មិនទាន់បានកាត តើចាក់ដូសទី៣បានទេ?»»

  • 2021-09-14 04:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្នុងការបង្ហោះ​នៅលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ព្រឹកនេះ មាន​ពលរដ្ឋម្នាក់សួរថា «សម្តេច ខ្ញុំ​មានចង្ងល់មួយ ប្រពន្ធ​របស់​ខ្ញុំ​ចាក់ដូសទី២ រួចហើយ ប៉ុន្តែ​មិនទាន់បានកាតទេ តើមានសិទ្ធចាក់ដូសទី៣ បានទេ.....?​

សម្តេចតេជោ បានឆ្លើយតបវិញថា៖ «កាតនឹងផ្តល់ជូនតាមក្រោយ។ បញ្ហាសំខាន់របស់យើងគឺចាក់វ៉ាក់សាំង​ឱ្យបានមុនដើម្បីការពារការឆ្លងជំងឺ។ក្រសួងការពារជាតិកំពុងផលិតលិខិតសំគាល់ការចាក់វ៉ាក់សាំងជូន។សុំរក្សាលិខិតនេះ​ទុកដើម្បីប្តូរ​យកលិខិតសំគាល់ការចាក់វ៉ាក់សាំង»៕

;