សារព័ត៌មានថៃ The Nation៖ ប្រាសាទភ្នំរូង​ដែលស្ថិតក្រោម​ឥទ្ធិពលខ្មែរ លេចធ្លោ​ក្រោយ​ចេញក្នុងបទថ្មី​របស់ LISA

  • 2021-09-14 08:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​ថៃ The Nation បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុក និងទ្វីតធើរបស់ខ្លួន ពាក់ព័ន្ធនឹង​ប្រាសាទភ្នំរូង យ៉ាងដូច្នេះថា៖ «ប្រាសាទភ្នំរូង​ដែលស្ថិតក្រោម​ឥទ្ធិពលរបស់​ខ្មែរ របស់​ខេត្ត​បុរីរម្យ បាន​វិលទៅរកភាពលេចធ្លោ​សាជាថ្មី បន្ទាប់ពី​វាបានលេចឡើង​ក្នុង MV បទថ្មីរបស់ LISA ដែល​បង្ហោះ​ក្នុងយូធូប កាលពីសប្តាហ៍មុន»។

កាលពី​ថ្ងៃទី១០ ខែកញ្ញា Lisa (BLACKPINK) បាន​ចេញវីដេអូបទ​ចម្រៀងទោល ចេញពីក្នុងអាល់ប៊ុម «LALISA» ហើយទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​នឹង​ចង្វាក់បទនេះ ជាពិសេស​គឺ​ទទួលការចាប់អារម្មណ៍ខ្លាំង​ទៅនឹង​ Background ដែលបង្ហាញពី​រចនាបថប្រាសាទ។

សូមទស្សនាវីដេអូ៖

ប្រាសាទភ្នំរូង ជាអតីតប្រាសាទរបស់ខ្មែរដែលមានសណ្ឋានប្រាសាទស្អាតដូចវិមានទេវរូប ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ប្រាសាទនោះកសាងក្នុងរាជរបស់ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ ក្នុងសតវត្សទី១០ គ.ស ហើយបន្តសាងបន្ថែមដោយព្រះបាទជយវរ្ម័នទី៥ ដែលជាបុត្រា ដែលស្ថិតនៅក្នុងតំបន់អង្គរ នៅលើទឹកដីខ្ពង់រាប ដែលជាចំនុចសំខាន់របស់ប្រទេស កម្ពុជា នាសម័យអាណាចក្រភ្នំ ក្នុងនេះដែរ បារាយខាងលិច មាន ប្រាសាទកុកប៉ូ, ប្រាសាទភ្នំរូង, ប្រាសាទរលួស, ប្រាសាទអកយំ, ប្រាសាទអាកាស, ប្រាសាទនរាយ, ប្រាសាទត្រពាំងរពៅ និង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយ ជាដើម។ បច្ចុប្បន្ននេះ ប្រាសាទនេះ ស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ៕

អត្ថបទថ្មី
;