iPhone 13 / 13 mini ចេញផ្លូវការ លែនកាមេរ៉ាប្លែក ថ្ងាសឆកតូច ទំហំផ្ទុកធំ និងមុខងារថតកុនដ៏ទំនើប

  • 2021-09-14 20:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បានបញ្ចេញ iPhone ជំនាន់ថ្មីជាផ្លូវការ ហើយពីរម៉ូឌែលខាងក្រោមនេះជាម៉ូឌែលអេក្រង់តូច គឺ iPhone 13 និង 13 mini។ ដូចនេះ យើងនឹងមកដឹងពី លក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូនទាំង ២ម៉ូឌែល នេះ។

លក្ខណៈសម្បត្តិសំខាន់ៗរបស់ iPhone 13 និង 13 mini

  • មានថ្ងាសឆកតូចជាងមុន ២០%
  • ទម្រង់កាមេរ៉ាថ្មីបញ្ឆិតគ្នាពីរគ្រាប់
  • កាមេរ៉ាពីរគ្រាប់ លែន Wide 12MP មានបំពាក់សែនស័រទប់លំនឹង Shift OIS ថតទីងងឹតច្បាស់ជាងមុន ៤៧% និងលែន Ultra Wide ទំហំ 12MP បំពាក់សែនស័រល្បឿនលឿនជាងមុន
  • មុខងារថតព្រិលផ្ទៃក្រោយ Video Cinemetic Mode
  • iPhone 13 mini & 13 ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ទំហំ ៥,៤អ៊ិញ & ៦,១អ៊ិញ មានកម្រិត កម្រិតពន្លឺ 1200nit និងគាំទ្រ Dolby Vision HDR
  • បន្ទះឈីប A15 Bionic ដែលមានដំណើរការ CPU ខ្លាំងជាងមុន ៥០% និងដំណើរការ GPU ខ្លាំងជាងមុន៣០%
  • គាំទ្រសេវា 5G
  • ជម្រើស ៥ពណ៌ ផ្កាឈូក ខៀវ ខ្មៅ ប្រាក់ ក្រហម
  • ទំហំផ្ទុកធំមិនធ្លាប់មាន 128GB

  • ថាមពលថ្ម iPhone 13 mini និង 13 ប្រើបានយូរជាង iPhone 12 mini និង 12 ប្រមាណ ១,៥ម៉ោង និង ២,៥ម៉ោង

  • iPhone 13 mini តម្លៃចាប់ពី ៦៩៩ដុល្លារ

  • iPhone 13 តម្លៃចាប់ពី ៧៩៩ដុល្លារ

  • iPhone 13 និង 13 mini បើកឱ្យកម្មង់ចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ ថ្ងៃទី២៤ ខែកញ្ញា

អត្ថបទ៖ កុសល

អត្ថបទថ្មី
;