ទិដ្ឋភាពថ្ងៃដំបូង បើកសាលាឡើងវិញទាំងគ្រូ និងសិស្ស ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងសិន មុនចូលសាលា

  • 2021-09-15 02:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា អ្នកសិក្សា និងបុគ្គលិកអប់រំ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចេញផ្សាយនៅថ្ងៃទី១៣ កញ្ញា ២០២១។

ទិដ្ឋភាពថ្ងៃដំបូងបើកសាលាឡើងវិញ៖

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងពេលទៅបង្រៀន និងសិក្សានៅសាលារៀនវិញ គឺបុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់ គួរយកចំណីអាហារ និងទឹកពីផ្ទះរៀៗខ្លួនដើម្បីទទួលទាន ពោលគឺមិនត្រូវចែកម្ហូបអាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាគម្លាតសុវត្ថិភាព ព្រោះមិនអនុញ្ញាតឱ្យលក់ចំណីអាហារ នៅខាងក្នុង និងខាងក្រៅជាប់សាលារៀនឡើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;