មុននាំកូនទៅចាក់វ៉ាក់សាំង Sinovac ស្អែក! សូមមើលលទ្ធផលចាក់លើកុមារនៅប្រទេសចិន ជាមុនសិន
- 2021-09-16 09:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននាំកូនទៅចាក់វ៉ាក់សាំង Sinovac ស្អែក! សូមមើលលទ្ធផលចាក់លើកុមារនៅប្រទេសចិន ជាមុនសិន
ចន្លោះមិនឃើញ
ទិន្នន័យនៃការចាក់សាកល្បងវ៉ាក់សាំង Sinovac ដំណាក់កាលទី២ លើក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ ក្នុងប្រទេសចិន បង្ហាញថា វាបានបង្កើតប្រព័ន្ធការពារខ្លាំងបំផុតស្ទើរតែ ១០០ភាគរយ ប្រឆាំងនឹងជំងឺកូវីដ១៩ ពោលគឺមានប្រសិទ្ធភាពខ្ពស់ជាង មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅទៀត។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Sinovac កាលពីខែកក្កដាកន្លងទៅ។
ការសិក្សានេះ គឺធ្វើលើមនុស្សចំនួន១៨០នាក់។ រយៈពេល៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំង ការបណ្តុះប្រព័ន្ធការពារ ក្នុងចំណោមអ្នកអាយុពី៣ ដល់ ១៧ឆ្នាំ គឺពី ៩៨,៩ ដល់ ១០០ភាគរយ។
គួរដឹងថា វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ក្នុងប្រទេសចិន កាលពីខែឧសភា សម្រាប់ក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ។
លទ្ធផលនេះ នឹងជំរុញដល់ការបន្តសាកល្បងចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេងក្រោម ១៧ឆ្នាំ និងបង្កើនទំនុកចិត្តសាធារណៈ ដើម្បីអាចចាក់ជូនដល់ក្មេងៗឈានដល់ភាពសុំាសហគមន៍។
សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុន Sinovac ក៏ចាក់សាកល្បងវ៉ាក់សាំងលើទារកអាយុចាប់ពី ៦ខែ ដល់យុវជន ១៧ឆ្នាំ នៅប្រទេសមួយចំនួនដូចជា ឈីលី ហ្វីលីពីន ម៉ាឡេស៊ី កេនយ៉ា និងអាហ្វ្រិកខាងត្បូង។ ការចាក់សាកល្បងនេះ គឺជាផ្នែកមួយនៃការសិក្សាសកលដំណាក់កាលទី៣ របស់ Sinovac ដែលមានអ្នកចូលរួមប្រមាណ ១៤០០០នាក់ ដើម្បីវាយតម្លៃពីប្រសិទ្ធភាព ការបង្កើតប្រព័ន្ធភាពសុំា និងសុវត្ថិភាព ទៅលើទារក និងយុវវ័យ៕