សម្តេច ហ៊ុន សែន៖ មិនមែន​មកពី​យើងជិតស្និទ្ធជាមួយចិនទេ ដែល​ចាក់​វ៉ាក់សាំងបានច្រើនជាងគេនោះ

  • 2021-09-17 01:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងបញ្ជាក់​ថា ការដែល​កម្ពុជាបានចាក់វ៉ាក់សាំងច្រើនជាងគេ​នៅក្នុងរាជធានី បើធៀបនឹង​ទីក្រុងប្រទេសដទៃ គឺដោយសារប្រសិទ្ធភាព​នៃការ​គ្រប់គ្រងបញ្ជា ពោលគឺ​សម្តេច​ផ្តោតទៅលើ​ការចាក់វ៉ាក់សាំងស្រោចក្នុងរាជធានីភ្នំពេញ មុនឈានទៅខេត្តដទៃ​ដែលជាយុទ្ធសាស្រ្តផ្ការីក មិន​មែន​មកពីកម្ពុជាជិតស្និទ្ធជាមួយចិននោះទេ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ក្នុង​ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧កញ្ញានេះ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា៖

«សារព័ត៌មាន​របស់​អូស្ត្រាលី គាត់​បាននិយាយថា ដោយសារកម្ពុជា ជិតស្និទ្ធ​ជាមួយចិន ធ្វើ​​​​​​ឱ្យរដ្ឋធានី (រាជធានី) របស់កម្ពុជា គឺចាក់វ៉ាក់សាំងខ្ពស់​ជាងគេក្នុងពិភពលោក។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនថា បើគ្មាន​វិធីសាស្រ្ត​នៅក្នុងការគ្រប់គ្រងបញ្ជា​ការចាក់វ៉ាក់សាំងទេ វ៉ាក់សាំងនេះវានឹង​រាយប៉ាយដដែល មិនមែន​មកពីយើងជិតស្និទ្ធជាមួយចិន ទើបវ៉ាក់សាំងចាក់បានច្រើនជាងគេ លើពិភពលោក នៅក្នុងទីក្រុង។ នេះ​គឺមកពីកម្រិតនៃការបញ្ជា»៕

អត្ថបទថ្មី
;