សម្តេចតេជោ៖ ឥឡូវនេះ​យើងបានឃើញច្បាស់​ហើយ​ពីប្រសិទ្ធភាព​វ៉ាក់សាំង

  • 2021-09-17 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការចាក់វ៉ាក់សាំង​នៅកម្ពុជា គឺបានបង្ហាញ​ប្រសិទ្ធភាព​ក្នុងការទប់ស្កាត់​ការចម្លងជំងឺកូវីដ១៩ ពិសេស​គឺក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ក្នុង​ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧កញ្ញានេះ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា៖

«ឥឡូវនេះយើងពិនិត្យឃើញដ៏ច្បាស់លាស់នូវប្រសិទ្ធភាពវ៉ាក់សាំង គឺមើលភ្នំពេញ និងកណ្តាលតែម្តង ដែលជាតំបន់ឆ្លងខ្លាំង ឥឡូវចំនួន​ឆ្លងមានការធ្លាក់ចុះ។ ខាងគ្រូពេទ្យ TYDA បានធ្វើការសិក្សា​ជាមួយ​សាលាក្រុង រយៈពេលមួយសប្តាហ៍ ប្រៀបធៀបនឹងខែមេសា-ឧសភា មានការ​ធ្លាក់ចុះយ៉ាងខ្លាំង ហ្នឹងទី១។ ទី២ អត្រានាំទៅរកជំងឺធ្ងន់ធ្ងរ បើទោះបីមានការឆ្លង ក៏មានចំនួនតិចណាស់ អ្នកឆ្លងខ្លះ អត់ទាំងដឹងខ្លួនឆ្លងផង។ ហើយមួយទៀត អត្រាមរណភាព​ គឺមានចំនួនតិច ដែលមុននេះភ្នំពេញ​នាំមុខ​នៃការ​ស្លាប់ មិនមែន​មនុស្សអ្នកភ្នំពេញស្លាប់ទេ ប៉ុន្តែ​គ្រប់ខេត្តទាំងអស់​បញ្ជូនមនុស្ស​មក​ព្យាបាល​នៅភ្នំពេញ​ អ៊ីចឹងមន្ទីរពេទ្យ​នៅភ្នំពេញនេះ គឺថាកើតឡើងនូវចំនួនមនុស្សស្លាប់។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មន្ទីរពេទ្យនៅរាជធានីភ្នំពេញរបស់យើងនេះ គឺមានចំនួនអ្នកស្លាប់តិច»៕

អត្ថបទថ្មី
;