សម្តេច ហ៊ុន សែន ថាគ្រូពេទ្យបានបូមឈាមសម្តេចយកទៅពិនិត្យរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង AstraZeneca
- 2021-09-17 02:16:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាគ្រូពេទ្យបានបូមឈាមសម្តេចយកទៅពិនិត្យរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង AstraZeneca
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គ្រូពេទ្យបានពិនិត្យឈាមសម្តេចដើម្បីពិនិត្យរកមើលអង់ទីគ័រ ហើយបានឃើញថា គឺមានតិចដែលតម្រូវឱ្យសម្តេចត្រូវឆាប់ចាក់វ៉ាកស់ាំងដូសទី៣។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧កញ្ញានេះ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា៖
«ពេទ្យបូមឈាមខ្ញុំយកទៅមើល ទាំងខ្ញុំនិងប្រពន្ធខ្ញុំហ្នឹង គឺថាអាអង់ទីគ័រហ្នឹងវានៅតិចបំផុត បានពេទ្យគេសុំឱ្យខ្ញុំចាក់ឱ្យរហ័ស អាហ្នឹង AstraZeneca។ អ៊ីចឹងដោយមនុស្សទេ មនុស្សខ្លះមានច្រើនទៅ មនុស្សខ្លះមានតិចទៅ ប៉ុន្តែយើងចាក់ប្រសើរជាងមិនចាក់»។
យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅប្រជាជនថា មិនចាំបាច់ធ្វើតេស្តរកអង់ទីគ័រអ្វីនោះទេ ក្រោយចាក់វ៉ាក់សាំង៕