ហេតុតែមានចំណូលចិត្តអានសៀវភៅ ទើបធ្វើឲ្យ អ្នកជំនួញរូបនេះ សម្រេចចិត្តបង្កើត Weread.asia

  • 2021-09-17 02:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងកម្មវិធី Starting Up សប្ដាហ៍ទី៣ លោក Bun Park ដែលត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មជាច្រើននៅក្នុងដៃដូចជា Camazoon, Phzar.com, Weread.asia បានគាស់កកាយប្រវត្តិនៃការចាប់ផ្ដើមធ្វើអាជីវកម្ម តាំងពីលោកនៅជានិស្សិតឆ្នាំទី ២ មកម្ល៉េះ។

បន្ថែមពីនេះ លោក Bun Park ក៏បានបង្ហើបប្រាប់ នូវជំនួញមួយក្នុងជំនួញជាច្រើនដែលលោកមាននៅក្នុងដៃ នោះគឺ Weread.asia ដែលនេះគឺជា កម្មវិធីទូរស័ព្ទដែលអ្នកអាចស្តាប់សៀវភៅល្បីៗនៅលើពិភពលោក ដែលត្រូវបានសង្ខេបជាសម្លេងត្រឹម ២០ ទៅ ៣០ នាទី។

WERead ត្រូវបានបង្កើតឡើងក្នុងគោលបំណង បញ្ជា្របចំណេះដឹង ទៅកាន់ប្រជាជនកម្ពុជារាប់លាននាក់ ជាពិសេសអ្នកដែលគ្មានពេលអានសៀវភៅគ្រប់គ្រាន់ ឬមិនមានទម្លាប់អានសៀវភៅ។ លោកបានបន្ថែមថា តាមពិតទៅជាការគិតចេញភ្លាមៗនៅពេលលោកពិភាក្សាជាមួយមិត្តភក្តិរបស់លោក និងមួយវិញទៀត ដោយសារតែរូបលោកជាមនុស្សដែលមានចណូលចិត្តក្នុងការអានសៀវភៅ ក៏ដូចជាចូលចិត្តនូវការចែករំលែកនូវអ្វីដែលរូបលោកទទួលបានពីក្នុងសៀវភៅ ទើបរូបសម្រេចបង្កើតនូវកម្មវិធីស្តាប់សៀវភៅល្បីៗ Weread.asia នេះឡើង។

សូមជម្រាបជូនថាកម្មវិធី Starting Up មានផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ១០ព្រឹក ភ្ញៀវ​ដែលចូលរួម​ក្នុង​កម្មវិធីនេះ គឺជា​សហគ្រិន​ពីគ្រប់វិស័យ​ផ្សេងៗគ្នា ទាំងវិស័យ​បច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ។ ចំណែកឯអ្នកសម្របសម្រួលកម្មវិធីសុទ្ធតែជាសហគ្រិនជើងចាស់ដូចជា៖ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji៕

ចង់ដឹងកាន់តែច្បាស់ពី Weread.asia និងចំណេះដឹងសំខាន់ជាច្រើនទៀត សូមទស្សនាវីដេអូខាងក្រោម៖

;