នាយករដ្ឋមន្រ្តីសិង្ហបុរី ក្លាយជាមេដឹកនាំអាស៊ានទី២ បន្ទាប់ពីសម្តេច ហ៊ុន សែន ដែលចាក់វ៉ាក់សាំងដូសជំរុញ
- 2021-09-17 06:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីសិង្ហបុរី ក្លាយជាមេដឹកនាំអាស៊ានទី២ បន្ទាប់ពីសម្តេច ហ៊ុន សែន ដែលចាក់វ៉ាក់សាំងដូសជំរុញ
ចន្លោះមិនឃើញ
លោក លី សា៊នឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានក្លាយជាមេដឹកនាំអាស៊ានទី២ បន្ទាប់ពីសម្តេច ហ៊ុន សែន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅថ្ងៃទី១៧ កញ្ញា ២០២១នេះ។
ការចាក់វ៉ាក់សាំងដូសទី៣របស់លោក លី ស៊ានឡុង ធ្វើឡើង ៨ខែ បន្ទាប់ពីចាក់ Pfizer ដូសទី២។
លោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ករណីឆ្លងបានកើនឡើងយ៉ាងឆាប់រហ័ស។ ការចាក់ដូសជំរុញ នឹងពង្រឹងប្រព័ន្ធការពាររបស់អ្នកពីជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយភាពទៅរកជំងឺធ្ងន់ធ្ងរ។
លោកបន្តថា គណៈកម្មាធិការជំនាញបានផ្តល់អនុសាសន៍ចំពោះការចាក់ដូសជំរុញនេះសម្រាប់មនុស្សអាយុចាប់ពី៦០ឆ្នាំ និងអ្នកឆាប់ចុះខ្សោយប្រព័ន្ធភាពសុំា៕